ពិតជាចិត្តធម៌មាន! គណៈកម្មការផ្សារដើមគរ ប្រកាសផ្អាកយកថ្លៃឈ្នួលតូប១២០ស្ដង់ ដើម្បីសម្រួលដល់អាជីវករ រហូតស្ថានភាពជំងឺកូវីដ១៩ផុតរលត់

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យផ្អាកការយកថ្លៃឈ្នួលតូប ចំនួន១២០ស្ដង់ នៅផ្សារដើមគរ ដើម្បីសម្រួលដល់អាជីវករ គ្រាដែលជំងឺកូវីដ១៩ កំពុងផ្ទុះក្នុងសហគមន៍ ពិសេសនៅរាជធានីភ្នំពេញតែម្ដង។

ដោយទទួលបានការណែនាំ គណៈកម្មការផ្សារដើមគរ បានលើកលែងការយកថ្លៃឈ្នួលទាំង១២០ស្តង់ ដែលអាជីវករបានជួលពីផ្សារ ចាប់ពីខែមេសា ឆ្នាំ២០២១ នេះរហូតដល់ស្ថានភាពកូវីដ-១៩ ល្អប្រសើរឡើងវិញ។
ជាមួយគ្នានេះ គណៈកម្មការផ្សារដើមគរ ក៏សូមសំណូមពរដល់ម្ចាស់តូប ក៏ដូចជាក្រុមហ៊ុនវិនិយោគមេត្តាជួយសម្រួល នឹងបន្ធូរបន្ថយលើថ្លៃឈ្នួល ជូនដល់អាជីវករ ដែលកំពុងជួលតូបលក់ដូរបន្ត។ បន្ថែមពីនេះ គណៈកម្មការផ្សារ សូមថ្លែងអំណរគុណសម្រាប់ការបន្ធូរបន្ថយលើថ្លៃឈ្នួល របស់អាជីវករដែលជាម្ចាស់តូបជួល និងក្រុមហ៊ុនវិនិយោគ។
គួរជម្រាបថា ផ្សារដើមគរ ជាផ្សារដំបូងគេនៅក្នុងរាជធានីភ្នំពេញ ដែលប្រកាសមិនយកថ្លៃឈ្នួលតូប ដែលអាជីវករបានជួលដើម្បីលក់ដូរប្រចាំថ្ងៃ។ គេសង្ឃឹមថា តាមបណ្ដាផ្សេងៗទៀត នឹងអនុវត្តដូចគ្នានេះ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករ ខណៈដែលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាល៕

Comments are closed, but trackbacks and pingbacks are open.