សម្ដេចតេជោសម្រេចបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន ០៣ ពីស្រុកទឹកឈូ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងបូកគោដែលជាទីក្រុងថ្មីសន្លាង​មួយទៀតនៅក្នុងទឹកដីខេត្តកំពត។

ក្នុង​អនុក្រឹត្យ​បាន​កាត់យកឃុំ​ចំនួន ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដែលមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោតយកធ្វើជាសង្កាត់ក្នុងក្រុងបូកគោ ដែលដាក់ឈ្មោះថា សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។

Comments are closed, but trackbacks and pingbacks are open.