អរគុណណាស់ ! បង់ គ្រូពេទ្យស៊ូរ៉ាប់រងមិនថ្ងូរ បញ្ចុកបាយទឹក ថែជូតលាងភាពឆ្អេះឆ្អាបដូចកូន ដើម្បីម្យ៉ាងគឺគ្រួសារអ្នកជំងឺមិនឆ្លងកូវីដ

ព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យសហគមន៍នៅកម្ពុជា មានការឆ្លងរីករាលដាលជាបន្តបន្ទាប់ ពីរាជធានីទៅខេត្ត ពីខេត្តមួយ ទៅខេត្តមួយទៀត ដែលទិន្នន័យអ្នកឆ្លង ជួនកើនជាគំហុក ជួនកាលបានស្រាកស្រាន្ត ជួនកាលបានជាសះស្បើយខ្លះ ដែលធ្វើឱ្យប្រជាពលរដ្ឋចាប់ផ្ដើម បានឃើញ និង កោតសរសើរពីគុណបំណាច់តស៊ូ របស់ក្រុមគ្រូពេទ្យ ក្នុងការសង្គ្រោះប្រជាពលរដ្ឋគេចចេញពីរោគរាតត្បាតកំណាចកូវីដ-១៩ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្ដែងថ្មីៗនេះ មហាជននាំគ្នា ចាប់អារម្មណ៍វីដេអូមួយ ដែលធ្វើឱ្យពួកគេក្ដុកក្ដួល និង ស្ញប់ស្ញែងយ៉ាងខ្លាំង នូវការបារម្ភ និងមើលថែពីសំណាក់ក្រុមគ្រូពេទ្យ ទៅកាន់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈវីដេអូ ប្រមាណជាង ៣ នាទី បានបង្ហាញពីការលះបង់របស់ក្រុមគ្រូពេទ្យកម្ពុជា ដើរតួជាអ្នកព្យាបាលផង និង ជាអ្នកមើលថែដូចជាសាច់ញាតិផង ដោយធ្វើការស្ទាបស្ទង់អ្នកជំងឺ បញ្ចុកអាហារ សួរនាំពីអាការ ជួយសម្អាតរាងកាយ ជួយសម្រួលដង្ហើម និង ជួយសង្គ្រោះអ្នកឈឺ ដោយលះបង់កម្លាំងកាយចិត្ត ឥតមានពេលសម្រាកគ្រប់គ្រាន់ ដើម្បីឱ្យតែអ្នកជំងឺបានធូរស្រាល បានជាសះស្បើយ ត្រលប់ទៅគេហដ្ឋានបានជួបជុំគ្រួសារវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វីដេអូមួយនេះ បានធ្វើឱ្យមហាជនរំភើបចិត្ត បានចែករំលែកតៗគ្នា ក្នុងបណ្ដាញសង្គម និង បាននាំគ្នាលើកទឹកចិត្តគ្រូពេទ្យ ឱ្យស៊ូស៊ូ ប្រយុទ្ធជាមួយសង្គ្រាមមេរោគរាតត្បាតកូវីដ-១៩ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនេះផងដែរ ពលរដ្ឋនាំគ្នាអរគុណ និង គោរពនូវការលះបង់ដ៏ធំធេងនេះ របស់ក្រុមវីរបុរសឈុតសរ ជូនចំពោះប្រទេសកម្ពុជាទាំងមូល ដើម្បីនឹងបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗនេះ ៕

Comments are closed, but trackbacks and pingbacks are open.