ប្រុងប្រយ័ត្ន ! អាជីវករលក់ខោវ និងគ្រឿងទេស ២នាក់ នៅផ្សារអូរឫស្សី មាន «វិជ្ជមានកូវីដ-១៩»
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ដោយយោងតាមការផ្ដល់ព័ត៌មាន ពីប្រធានផ្សារអូរឫស្សី បានឱ្យដឹងថា មានអាជីវករ ២ នាក់ ដែលជាអ្នកលក់ដូរ នៅក្នុងផ្សារអូរឫស្សី រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ។
អាជីវករទាំង ២ នាក់ខាងលើ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺមានមុខរបរផ្សេងគ្នា ដោយមានម្នាក់ ជាអ្នកលក់ខោអាវ និង ម្នាក់ទៀតគឺជា អ្នកលក់គ្រឿងទេស ដោយអ្នកទាំង ២ បានរកឃើញ វិជ្ជមានកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ និង យប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ។
ជុំវិញករណីនេះ អាជ្ញាធរបានសម្រេច បិទតូបលក់ដូរ ជាង ១០ តូប ជាបណ្តោះអាសន្ន ដោយសារពាក់ព័ន្ធជាមួយអាជីវករ ដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ចំណែកឯអ្នកពាក់ព័ន្ធ គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ៕
Comments are closed, but trackbacks and pingbacks are open.