ដល់កហើយ!!! បុរសម្នាក់ធ្វើតេស្តនៅភ្នំពេញ ដល់ពេលលទ្ធផលចេញមកវិជ្ជមាន ពេទ្យដើររកអត់ឃើញ ចុងក្រោយមកប្រទះឃើញនៅខេត្តតាកែវ ជាប់ពាក់ព័ន្ធមនុស្សរហូតដល់
បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកពីស្រុកកំណើត នៅភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ យកទៅព្យាបាលនៅភ្នំពេញ បន្ទាប់ពីបុរសរូបនេះ ត្រូវបានគេរកឃើញថា មានផ្ទុ កមេរោ គកូវីដ១៩។ប្រភពពីមន្ត្រីរដ្ឋបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស បាននាំយកបុរសឈ្មោះ ពេជ កុសល អាយុ២៩ឆ្នាំ ពីស្រុកកំណើត ទៅកាន់រាជធានីភ្នំពេញ ដើម្បីព្យាបាលជំងឺកូវីដ១៩ ខណៈក្រុមគ្រួសាររបស់គាត់មានគ្នា ៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ដើម្បីតាមដាន និងយកសំណាកធ្វើតេស្ត។ យោងតាមរបាយការណ៍បឋម បុរសឈ្មោះ ពេជ កុសល ត្រូវបានក្រុមគ្រូពេទ្យយកសំណាកលើកទី៣ ដើម្បីរកមេរោគកូវីដ១៩ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលបឹងត្របែក។ ក្នុងពេលដែលមិនទាន់ចេញលទ្ធផល បុរសរូបនេះ បានធ្វើដំណើរដោយម៉ូតូ មកស្រុកកំណើតភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ហើយនៅថ្ងៃទី០៥ មេសា លទ្ធផលសំណាករបស់បុរសខាងលើបង្ហាញថា គាត់មានវិជ្ជមានមេរោគកូវីដ១៩។ លោក យិន ហ៊ួង មេឃុំព្រៃកប្បាស បានឲ្យដឹងថា បន្ទាប់ពីមានករណីនេះ អាជ្ញាធរស្រុក រួមជាមួយមន្ត្រីសុខាភិបាល សម្រេចយកមនុស្ស៧នាក់ផ្សេងទៀតដែលបានលេងបាល់ជាមួយបុរសខាងលើទៅធ្វើ ចត្តាឡីស័ក នៅមន្ទីរពេទ្យ។ ចំណែកអ្នកពាក់ព័ន្ធដោយប្រយោល ប្រមាណជិត ៨០នាក់ទៀត ត្រូវបានអនុវត្តតាមវិធានការសុខាភិបាល៕
Comments are closed, but trackbacks and pingbacks are open.