ក្រោយរកឃើញកំហុសដ៏ធំ១ AstraZeneca ត្រូវលោក បៃឌិន ដកសិទ្ធិលែងឱ្យផលិតវ៉ាក់សាំងក្នុងរោងចក្រយក្សអាមេរិកហើយ!!!

រដ្ឋាភិបាលអាមេរិក លោក ចូ បៃឌិន បានសម្រេចដកសិទ្ធិក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ឈប់ឱ្យផលិតវ៉ាក់សាំងកូវីដ១៩ នៅក្នុងរោចក្រយក្សអាមេរិក Baltimore Factory ទៀតហើយ ដោយទុកឱ្យតែក្រុមហ៊ុន John Son & John Son ផលិតតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter កាលពេលថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិក ក៏បានរកឃើញកំហុសដ៏ធំមួយរបស់ក្រុមហ៊ុន AstraZeneca ដោយក្រុមហ៊ុន AstraZeneca បានច្រឡំប្រើប្រាស់សមាសធាតុផ្សំចាស់ ដែលមិនទាន់ទទួលបានការអនុម័តឱ្យប្រើដោយអាមេរិក។ ហើយក្រោយពីរកឃើញកំហុសដ៏ធំមួយនេះក្រុមហ៊ុន AstraZeneca ត្រូវទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលអាមេរិក។ ហើយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋាភិបាលអាមេរិក បានសម្រេចដកសិទ្ធិ ក្រុមហ៊ុន AstraZeneca លែងឱ្យផលិតវ៉ាក់សាំងក្នុងរោងចក្រអាមេរិក Baltimore Factory ទៀតហើយ។

ជាមួយគ្នានេះដែរ មូលហេតុមួយផ្សេងទៀត ដែលរដ្ឋាភិបាលអាមេរិកសម្រេច ដកសិទ្ធិរបស់ក្រុមហ៊ុន AstraZeneca គឺដើម្បីការពារកុំឱ្យកើតមានករណីច្រឡំលាយបញ្ចូលនូវសមាសធាតុផ្សំវ៉ាក់សាំងដូចលើកមុនទៀត។ ជាក់ស្ដែងបើយោងតាមសារព័ត៌មាន NYTime បានឱ្យដឹងថា កាលថ្ងៃទី៣០ ខែមីនា កន្លងទៅ វ៉ាក់សាំងកូវីដ១៩ចំនួន ១៥ លានដូសរបស់អាមេរិកត្រូវបានបំផ្លាញចោល បន្ទាប់ពីបុគ្គលិកនៃក្រុមហ៊ុន Emergent BioSolutions ដែលជាដៃគូផលិតកម្មរបស់ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Johnson & Johnson បានច្រឡំលាយបញ្ចូលគ្នា នូវសមាសធាតុផ្សំរបស់វ៉ាក់សាំងទាំងពីរ ដោយចៃដន្យកាលពីប៉ុន្មានសប្តាហ៍មុន។ ហើយការបំផ្លាញវ៉ាក់សាំង១៥លានដូសនេះ បានបង្កឱ្យមានការយឺតយ៉ាវក្នុងការចែកចាយវ៉ាក់សាំងក្នុងសហរដ្ឋអាមេរិក ខណៈអាមេរិករំពឹងថានឹងធ្វើការចែកចាយវ៉ាក់សាំងឱ្យរួចរាល់នៅត្រឹមចុងខែមេសាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បើគិតមកទល់នឹងពេលនេះ អាមេរិកបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រជាជនខ្លួនបានប្រមាណជា ១៥៦លាននាក់ ក្នុងនោះ មានប្រជាជនចំនួន៥៦លាននាក់​ បានបញ្ចប់ការចាក់វ៉ាក់សាំងយ៉ាងពេញលេញ ឬពីរដូស ហើយចំណែកឯ១០០លាននាក់ទៀត គឺទើបតែចាក់វ៉ាក់សាំងបាន១លើកតែប៉ុណ្ណោះ៕

ប្រភព៖ Reuter

Comments are closed, but trackbacks and pingbacks are open.