សែនអាសូរណាស់!! គ្រួសាររបស់តន្ត្រីករល្បី Reno ប្រកាសមិនទាន់យកលោកទៅណា ទោះគ្រូពេទ្យថាគ្មានសង្ឃឹម (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រវិស័យសិល្បៈ ជាពិសេសសិល្បករ-ការិនី ជាច្រើន មានការតក់ស្លុត និង សោកស្តាយយ៉ាងខ្លាំងក្រយពីមានការបង្ហោះសារព្រោតព្រាតចូលរួមរំលែកទុក្ខដល់តន្ត្រីករល្បីឈ្មោះលោក Reno។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការបង្ហោះសាររំលែកទុក្ខនៃការចាកចេញរបស់លោក Reno នេះ ដែរ ក៏ព្រោះតែលោកបាននៅសល់ត្រឹមដង្ហើមចុងក្រោយនៅលើគ្រែពេទ្យ ដោយមិនអាចនិយាយ និង រូបកាយស្គមស្គាំង ក្រោយពីសម្រាកព្យាបាលជំងឺអស់មួយរយៈមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាស្រាប់តែនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ « Numpav Jean» ត្រូវជាបងប្អូនរបស់លោក Reno បានឱ្យដឹងថា គ្រួសាររបស់លោកមិនទាន់ប្រកាសថាលោកស្លាប់ និង បញ្ជូនលោកចេញពីមន្ទីរពេទ្យនៅឡើយទេ ក៏ព្រោះតែស្ថានភាពប៉ុន្មានចំណុច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនីដដែលនោះបានរៀបរាប់ថា «ពេលនេះខ្ញុំចង់ជម្រាបជូនបងប្អូនថា គ្រួសារខ្ញុំមិនទាន់យកគាត់ទៅណាទេ ពីព្រោះពួកខ្ញុំមិនទាន់អស់ចិត្ត យប់មិញពេលខ្ញុំអង្អែលគាត់ហៅឈ្មោះគាត់ៗនៅស្រក់ទឹកភ្នែកហើយងាកក្បាល គ្រួសារខ្ញុំចង់ទុកគាត់ដើម្បីតាមដានមួយថ្ងៃទៀតក្រែងលោស្ថានភាពអាចនឹងប្រែសម្រួល។ សង្ឃឹមអភិនីហាកើតមានចំពោះមនុស្សចិត្តព្រះ ដូចបងចុះ ស៊ូៗណា ReNo Chhim Phi Ruk»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Comments are closed, but trackbacks and pingbacks are open.