ស្រ្តីកើតជំងឺកូវីដ១៩ម្នាក់ ប៉ុនប៉ងមកលោតទឹកលើស្ពានជ្រោយចង្វារ មិនដោយសាររឿងជំងឺនោះទេ ប៉ុន្តែដោយសារតែតូចចិត្តរឿងមួយនេះ…

​ស្ត្រីម្នាក់មានជំងឺកូវីដ-​១៩ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​គាត់​ឱ្យទៅ​សម្រាក​ព្យាបាល​នៅផ្ទះ ប៉ុន្តែ​ពេល​ប្តី​ផឹក​ស្រវឹង​តែង តែ​ប្រើ ​ហិ​ង្សា ​វា យ តប់​រូប​គាត់​ជា​រៀងរាល់ថ្ងៃ ទើប​គាត់​សម្រេចចិត្ត​ទៅ​លោ​ត​ទឹក ស ​ម្លា​ ប់​ខ្លួន ពីលើស្ពានជ្រោយចង្វា តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ទាន់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច បានឲ្យដឹងថា គាត់មានអាយុ៤៣ឆ្នាំ សុំមិនប្រាប់ឈ្មោះ ហើយរូបគាត់ធ្វើការមើលថែក្មេងៗនៅអង្គការមួយ រូបគាត់បានចាប់ដៃគ្នាជាមួយប្តីពោះម៉ាយវ័យ៦៣ឆ្នាំម្នាក់ ដោយរស់នៅជាមួយគ្នាអស់រយៈពេល១ឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងៗការរស់នៅគឺចុះសម្រុងគ្នាណាស់ តែមួយរយៈចុងក្រោយនេះប្តីគាត់បែរជាកើតចិត្តរករឿងប្រច័ណ្ឌ ឲ្យតែពេលផឹកស្រវឹងម្តងៗ គឺតែងតែចោទរូបគាត់ថាលួចមានប្រុសឈ្មោល និងតែងតែវាយតប់រូបគាត់ស្ទើររៀងរាល់ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីរូបនោះបន្តថា ប៉ុន្មានថ្ងៃមុននេះ គាត់មានអាការៈមិនស្រួលខ្លួនក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះកេតុមាលា បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើយកសំណាកតេស្ត ហើយប្រាប់ថា រូបគាត់កើតជំងឺកូវីដ-១៩ និងបានធ្វើកិច្ចសន្យាឱ្យរូបគាត់ទៅសម្រាកព្យាបាលនៅផ្ទះ ។ពេលគាត់សម្រាកព្យាបាលនៅផ្ទះតាមការណែនាំរបស់ក្រុមគ្រូពេទ្យ បែរជាកន្លែងធ្វើការរបស់គាត់បានចោទប្រកាន់ថា គាត់កុហក យកលេសធ្វើជាឈឺ ព្រោះចង់នៅជិតប្តី ដើម្បីគេចពីការងារទៅវិញ ។

ចំណែកប្តីរបស់គាត់វិញ បែរជាប្រចណ្ឌ័រូបគាត់ហើយចោទថា យកលេសធ្វើជាឈឺនៅផ្ទះលួចទៅមានសហាយទៅវិញ ហើយពេលផឹកស្រវឹងម្តងៗ គឺតែងតែប្រើហិង្សាវាយតប់រូបគាត់ស្ទើររៀងរាល់ថ្ងៃ ។ ហើយនៅថ្ងៃកើតហេតុនោះ ប្តីគាត់បានវាយគាត់ និងយកខ្សែក្រវាត់មករឹតកគាត់ឡើងជាំតែម្តង ពេលនោះគាត់រើរួចក៏រត់ចេញពីផ្ទះទាំងគ្មានស្បែកជើងតាំងពីសង្កាត់បឹងកេងកង៣ រហូតមកដល់ស្ពានជ្រោយចង្វា ហើយក៏ប៉ងលោតទឹកសម្លាប់ខ្លួនតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនកើតហេតុ គេបានឃើញស្ត្រីវ័យចំណាស់ខាងលើឈរយំលើស្ពានជ្រោយចង្វា ហើយប៉ុនប៉ងលោតទឹកស ម្លា ប់ ខ្លួន ដោយឃើញដូច្នោះ ប្រជាពលរដ្ឋបំរុងរត់ចូលទៅជួយ តែត្រូវគាត់ស្រែកហាមឃាត់កុំឱ្យមកជិតគាត់ ព្រោះគាត់មានជំងឺកូវីដ១៩ ។ បន្ទាប់ពីកើតហេតុស្ត្រីរូបនេះបានប្រាប់ថា រូបគាត់ចង់ទៅសម្រាកព្យាបាលនៅកន្លែងព្យាបាលជំងឺកូវីដ១៩ ដើម្បីគេចពីប្តីដែលតែងតែប្រើហិ ង្សាមកលើគាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍តែគ្មានអ្នកណាខ្វាយខ្វល់ឡើយ ស្ត្រីរងគ្រោះរូបនេះក៏បានដើរចេញពីស្ពានបាត់ទៅ ដោយមិនដឹងថា ទៅទីណានោះទេ?៕

Comments are closed, but trackbacks and pingbacks are open.