រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្ដម ម៉ៅ អាយុទ្ធ ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មានបានទទួលមរណៈភាពនៅម៉ោង ០៦៖៣០ ល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ នៅមន្ទីរពេទ្មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមលោក ផុស សុវណ្ណប្រាប់កម្ពុជាថ្មីមុននេះបន្តិច។

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវិជ្ជមានជំងឺកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្ត​ភាពខ្មែរសូវៀត កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។

លោកជាមន្ត្រីជាន់ខ្ពស់ និងជាផលិតករភាពយន្តដ៍ល្បីល្បាញមួយ ដែលមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ មានស្នាដៃផលិតខ្សែភាពយន្ត ខ្សែវីដេអូចម្រៀងកាយវិការ កំណាព្យ និង​ប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕

Comments are closed, but trackbacks and pingbacks are open.