ដំណឹងល្អ!! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករផ្កាម្លិះលេខ២ មួយប៉ាវ១៩ដុល្លារ តម្លៃថោកជាងទីផ្សារ ដើម្បីសម្រួលដល់ពលរដ្ឋក្នុងគ្រាលំបាក បិទខ្ទប់រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាបានប្រកាសលក់អង្ករតម្លៃថោកជាងទីផ្សារ ដោយសុខចិត្តខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋគ្រាដែលរាជរដ្ឋាភិបាល បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមរយៈ Facebook អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនូវខ្លឹមសារយ៉ាងដូច្នេះថា «សូមជួយ Share ឲ្យពុកម៉ែបងប្អូនឈប់បារម្មណ៍រឿងអង្ករទៀតទៅ ក្រុមហ៊ុន City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្អរផ្កាម្លិះលេខ២ មកផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា 420$ ក្នុងមួយតោន ផ្សារកសិផល ឡេង ណាវ៉ាត្រា លក់ចេញវិញក្នុងតំលៃ380$ ក្នុងមួយតោន គឺខាត 40$ ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។

មួយបាវ ៥០គីឡូ តំលៃ19$ ស្មើនឹង៧៦,០០០រៀល, បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសា ត្រឹមតែ៦បាវ ស្មើនឹង៣០០គីឡូប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដទេ។ តំលៃនេះមាននៅតែផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។ បើក្រុមហ៊ុនដឹកជញ្ជូនមានចំណាប់អារម្មណ៍ ទាក់ទងមកដើម្បីសហកាណ៍ជាមួយផ្សារយើងខ្ញុំដឹកជញ្ជូនជូនពុកម៉ែបងប្អូន។ សូមបងប្អូន Comment លេខទូរស័ព្ទ និងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី២០ ពេលរសៀលក្រុមការងារនឹងទាក់ទងដឹកជូនពុកម៉ែបងប្អូន»៕




Comments are closed, but trackbacks and pingbacks are open.