ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន!! មហាជនអួលដើមក ហើយអាណិតអាសូរជាពន់ពេក ក្រោយឃើញលោកយាយ អាយុ ៩៥ ឆ្នាំទៅហើយ បានឆ្លងកូវីដ១៩…(មានវីដេអូ)

ហ្វេសប៊ុក៖ បើយោងមតារយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ << Seypha Savet >> បានបង្ហោះឲ្យដឹងថា នៅថ្ងៃចូលឆ្នាំទី២ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ សង្កាត់ស្ទឹងមានជ័យទី១ ជាប់ផ្សារស្ទឹងមានជ័យចាស់ ក្ដុកក្តួលណាស់លោកអើយ ១គ្រួសារ៣នាក់ សំខាន់លោកយាយអាយុ៩៥ឆ្នាំទៀតផងដែរ។ ក្រោយឃើញរូបភាពរបស់លោកយាយដែលបានបង្ហោះឡើងដោយគណនីហ្វេសប៊ុកខាងលើនេះ ពិតជាធ្វើឲ្យមហាជនទូទៅមានកាព្រួបារម្ភនិង អួនណែតអាណិដល់គ្រួសារនោះ ពិសេសគឺលោកយាយតែម្តង ដែលស្ថិតក្នុងវ័យជរា និង កំពុងស្តិតនៅលើរទះរុញទៅហើយ បែរជាកូវីដអប្បិយមិនប្រណីទៀត។ រួមជាមួយគ្នាផងដែរ ក៏មានមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានបួងសួងទេវតាឆ្នាំថ្មីតាមថែរក្សា និង ជូនពរលោកយាយឆាប់ជាសះស្បើយ វិលមកមានសុខភាពល្អវិញផងដែរ។

យ៉ាងណាមិញគណនីហ្វេសប៊ុកខាងលើក៏បានប្រាប់បន្ថែមទៀតថា៖ “ #សង្កាត់ស្ទឹងមានជ័យទី១ ជាប់ផ្សារស្ទឹងមានជ័យចាស់ ក្ដុកក្តួលណាស់លោកអើយ ១គ្រួសារ៣នាក់ សំខាន់លោកយាយអាយុ៩៥ឆ្នាំទៀត សូមអោយលោកយាយឆាប់ជាត្រឡប់មកផ្ទះវិញ ៣កុំ ៣ការពារ ”៕

Comments are closed.