ល្អប្រពៃណាស់!! ខ្មែរជួយខ្មែរ អ្នកស្រី ទ្រី ដាណា បានធ្វើរឿងមួយនេះ ជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងជាប់ធ្វើចត្តាឡីស័ក…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនក៏ដូចជាអ្នកនិយមការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺអ្នកស្រី ទ្រី ដាណា ដែលរូបគាត់គឺជាម្ចាស់មុខជំនួញយ៉ាងច្រើន និងជាសប្បុរសជន ដែលមានទឹកចិត្តល្អប្រពៃមួយរូបក្នុងប្រទេសកម្ពុជាយើង។

លោកស្រីតែងតែ ធ្វើដំណើរ ចុះទៅតាមគ្រប់ខេត្តក្រុង ដើម្បីជួដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាព ក្រីក្រតោកយ៉ាក ដែលធ្វើឲ្យបងប្អូណ គោរពស្រលាលញ់គាត់យ៉ាងខ្លាំង។

យ៉ាងណាមិញ នាថ្ងៃម្សិលមិញផងដែរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានត្រៀមរួចជាស្រេច ដើម្បីចែកអំណាយជូន ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងជាប់ធ្វើចត្តាឡីស័ក។ ក្នុងនោះផងដែរលោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖

“សូមមេត្តាបងប្អូនអាជីវករទាំងអស់កុំឡើងថ្លៃទំនិញ ក្នុងពេលដ៏លំបាកនេះ យើងត្រូវជួយគ្នា ហើយក៏ត្រូវចូលរួមការពារ ដើម្បីយកឈ្នះកូវីដ១៩ ឱ្យបាន។ នាងខ្ញុំបានទិញបន្លែ ពងទា សៀង អង្ករ មី ត្រីខ និម៉ាស ជាច្រើន ទុកចែកឱ្យអ្នកជួបការលំបាក មិនមែនយកមកលក់ទេ ហើយអរគុណណាស់ អ្នកលក់ទាំងអស់ ដែលមិនឆក់ឱកាសឡើងថ្លៃ សង្ឃឹមថាអ្វីៗ នឹងប្រសើរឡើងវិញ”។




Comments are closed, but trackbacks and pingbacks are open.