ប្រយ័ត្ន!! រកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ ២៦២នាក់ទៀត សុទ្ធតែជាករណីសហគមន៍ទាំងអស់ និងជាសះស្បើយ ៧៤នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ២៦២នាក់ ដែលសុទ្ធតែជាករណីសហគមន៍ទាំងអស់ ខណៈអ្នកជំងឺចំនួន៧៤នាក់ បានជាសះស្បើយ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាន បញ្ជាក់ថា អ្នកឆ្លងទាំង ២៦២នាក់ ក្នុងនោះមានភ្នំពេញ (២៣២នាក់) ព្រះសីហនុ (១២នាក់) កណ្ដាល (៤នាក់) ព្រៃវែង (២នាក់) ពោធិ៍សាត់ (២នាក់) សៀមរាប (២នាក់) តាកែវ (២នាក់) កំពង់ចាម (២នាក់) ត្បូងឃ្មុំ (១នាក់) កំពង់ស្ពឺ (១នាក់) កំពង់ធំ (១នាក់) ស្វាយរៀង (១នាក់) ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុបមានចំនួន ៥៤៨០ នាក់។ អ្នកជាសះស្បើយមានចំនួន ២៣៩៣នាក់ អ្នកកំពុងព្យាបាលមានចំនួន ៣០៤៤នាក់ និង អ្នកស្លាប់បានកើនរហូតដល់ ៣៨នាក់។
Comments are closed, but trackbacks and pingbacks are open.