កុំមើលស្រាលកូវីដ! យប់មិញនេះ មានទាំងក្មេងតូច យួរកាបូបរណេងរណោង ឡើងឡានពេទ្យ គួរឱ្យស្រណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា នារយៈប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលករណីបានរកឃើញភាគច្រើនគឺសុទ្ធតែជាជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ ដែលតម្រូវឱ្យអ្នកជំងឺត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាមន្ទីរព្យាបាល ខណៈអ្នកខ្លះទៀត ត្រូវអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមគ្រូពេទ្យ វាយតម្លៃឱ្យសម្រាកព្យាបាលនៅគេហដ្ឋានរៀងខ្លួនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមទៅនឹងការរកឃើញជាបន្តបន្ទាប់នេះ តាមរយៈ​រដ្ឋបាលសង្កាត់វាលស្បូវ បានបញ្ជាក់កាលពីយប់មិញឱ្យបានដឹងថា នៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមការងារសង្កាត់វាលស្បូវ ដឹកនាំដោយលោកស្រី យន់ សុផល ចៅសង្កាត់ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ នាំអ្នកវិជ្ជមានកូវីដ-១៩ នៅភូមិព្រែកជាងព្រំ ដើម្បីយកទៅព្យាបាលនៅទីតាំងដែលបានកំណត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមអ្នកដែលឡើងឡានពេទ្យទៅព្យាបាលនោះទៀតសោត គេសង្កេតឃើញមានទាំងក្មេងប្រុសម្នាក់ ក្នុងសភាពគួរឱ្យអាណិត ដោយនៅនឹងខ្លួនមានស្ពាយកាបូបពណ៌ខៀវមួយ ទំនងជាដាក់សម្លៀកបំពាក់ មានពាក់ម៉ាស់នឹងមុខ រង់ចាំឡានពេទ្យមកទទួល ទៅព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក ជាមួយស្ត្រីមួយរូប នៅពីមុខរបងផ្ទះ គួរឱ្យអាណិតស្រណោះបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រសួងសុខភិបាល បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៤ នាក់ ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ដែលក្នុងនោះមាន ០៩ ករណី ជាករណីនាំចូលពីបរទេស និង ១៩៥ ករណី ជាករណីអូមីក្រុងឆ្លងក្នុងសហគមន៍៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.