ព្រះអើយសា.ហាវម្លេះ! !! ចម្លើយ​សារភាពឪពុកចិត្តឆៅថា បោះកូនចូលទន្លេ គឺចង់សងសឹកប្រពន្ធដែល…… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០២២ នេះ ភ្នាក់ងារ​ប៉ូលិស​ស៊ើបអង្កេត​ប្រចាំ​ខេត្ត Quang Nam បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​បន្ត​សួរ​ចម្លើយ​ជន​ដៃ​ដល់​ជា​ឪពុក ដែល​បាន​ធ្វើ​ការ​បោះ​កូន​ស្រី​បង្កើត​អាយុ​ត្រឹម ៥ ឆ្នាំ​របស់​ខ្លួន​ចូល​ក្នុង​ទឹក​ទន្លេ​ទាំង​មិន​ញញើត​ដៃ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​សាកសួរ​ដំបូងៗ ជន​ដៃដល់​បាន​​និយាយ​ថា រូប​គេ​បាន​សង្ស័យ​ប្រពន្ធ ថា​លួច​ផិត​ក្បត់​មាន​សាហាយ ហើយ​មក​ដល់​ម៉ោង​ប្រមាណ ៧ និង ៣០ នាទី​យប់​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ លោក​ក៏​បាន​ទៅ​ផ្ទះ​របស់​ម្ដាយ​ក្មេក​ក្នុង​ភូមិ​ស្រុក​ជាមួយ​គ្នា​ហ្នឹង ដើម្បី​និយាយ​ជាមួយ​ម្ដាយ​ក្មេក​ពី​បញ្ហា​របស់​ក្រុម​គ្រួសារ​ខ្លួន​មួយ​នេះ។ ក្រោយ​មក ដោយ​ការ​ខឹង​សម្បារ ជន​ដៃដល់​ក៏​ចាប់​ផ្ដើម​មាន​បំណង​ចង់​សម្លាប់​កូន​របស់​ខ្លួន ដូច្នេះ​ហើយ រូប​លោក​ក៏​បាន​លើក​ព​កូន​ដែល​នៅ​ផ្ទះ​ម្ដាយ​ក្មេក​នោះ ដើរ​ចេញ​ទៅ​កំពង់​ទឹក​នៅ​ទន្លេ រួច​ក៏​បោះ​កូន​ចូល​ទន្លេ​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​រឹត​តែ​ញ័រ​សាច់​ខ្លាំង​ជាង​នេះ​ទៀត​នោះ​គឺ ជន​ដៃដល់​សារភាព​ទៀត​ថា ការ​សម្រេច​ចិត្ត​សម្លាប់​កូន​ខ្លួន​ឯង​នេះ គឺ​ក្នុង​បំណង​សងសឹក​ជាមួយ​ប្រពន្ធ ដែល​លោក​ទូរស័ព្ទ​ទៅ​មិន​ព្រម​លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​បោះ​កូន​ចូល​ទន្លេ​ហើយ ជន​ដៃដល់​ក៏បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ធ្វើ​ការ​និយាយ​លា​គ្នា​ជាមួយ​ម្ដាយ ហើយ​ក៏​សារភាព​ថា ខ្លួន​បាន​សម្លាប់​កូន​ស្រី​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Comments are closed, but trackbacks and pingbacks are open.