ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង! សាន្ត កុសុមៈ តួអង្គទេវធីតា មណ្ឌាទេវី ស្អាត ឆ្លាត មានចំណេះដឹង ចេះច្រើនភាសា គួរឱ្យសរសើរ (វីដេអូ)

មហាជនធ្លាប់បានសរសើរមកហើយពីរូបសម្រស់របស់តួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជាតិ ទទក កាលពីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកន្លងមក សម្តែងដោយកញ្ញា សាន្ត កុសុមៈ ធីតាឯកសង្រ្កាន្ត ឆ្នាំ ២០២១ ។ លើសពីនោះ គេបានដឹងថាកញ្ញា សាន្ត កុសុមៈ គឺជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង មានអាជីពជាតារាសម្តែងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនអ្នកគាំទ្រក៏បានលាន់មាត់សរសើរពីកញ្ញា សាន្ត កុសុមៈ សារជាថ្មីម្តងទៀតហើយ ព្រោះតែម្ចាស់មកុដធីតាឯកសង្ក្រាន្ត ឆ្នាំ ២០២១ រូបនេះ គឺមិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែម្យ៉ាងនោះទេ ប៉ុន្តែនាងមានចំណេះដឹងអាចនិយាយបានច្រើនភាសាទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកម្មវិធី 3 Fun ដែលបានចាក់បញ្ចាំងកាលពីពេលថ្មីៗកន្លងទៅ កញ្ញា សាន្ត កុសុមៈ ត្រូវបានពិធីករ ពិធីការិនី នៅក្នុងកម្មវិធីឱ្យកញ្ញានិយាយណែនាំខ្លួនជាភាសាបរទេសយ៉ាងច្រើនភាសា ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ សាន្ត កុសុមៈ ក្រៅពីភាសាកំណើត នាងអាចនិយាយភាសារបរទេសដូចជា ភាសាអង់គ្លេស ភាសាចិន និង ភាសាកូរ៉េ យ៉ាងស្ទាត់ជំនាញ ក្នុងនោះសូម្បីភាសាថៃក៏នាងអាចនិយាយបានដែរ ៕

Comments are closed, but trackbacks and pingbacks are open.