ឆ្លងច្រើនណាស់!! ថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦៥៥នាក់ទៀត…
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ នេះ បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦៥៥ នាក់បន្ថែមទៀត ដែលក្នុងតួលេខនេះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ។
ក្នុងនោះនៅរាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ ដល់ទៅ ៥២២ នាក់ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២៣ ខែមេសានេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៨៨៤៨ នាក់
– អ្នកជាសះស្បើយមានចំនួន ៣១៤៨ នាក់
– អ្នកស្លាប់ចំនួន ៦១ នាក់
– អ្នកកំពុងព្យាបាលចំនួន ៥៦៣៣ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.