ដំណឹងល្អ ! អ្នកមានទារក និងកុមារក្នុងតំបន់ក្រហមនឹងទទួលបានម្សៅទឹកដោះគោពីលោក ហ៊ុន ម៉ានី និងភរិយា ហើយទារកតូចម្នាក់ត្រូវទទួលបានម្សៅទឹកដោះចំនួន….

ក្រុមការងាររបស់លោក ហ៊ុន ម៉ានី កំពុងចែកជំនួយឧបត្ថម្ភជាម្សៅទឹកដោះគោដល់គ្រួសារដែលមានកុមារតូច និងទារក នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្តល់ជំនួយដល់កុមារតូច និងទារក ត្រូវបានធ្វើឡើងបន្ទាប់ពីមានការប្រកាសស្វែងរកជំនួយតាមរយៈបណ្ដាញសង្គម ពីក្រុមគ្រួសារដែលមានកូនតូច និងកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ដែលមានស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។កុមារតូចម្នាក់ ឬទារកតូចម្នាក់ត្រូវទទួលបានម្សៅទឹកដោះចំនួនពីរកំប៉ុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងាររបស់លោក ហ៊ុន ម៉ានី បានផ្ដល់អំណោយម្សៅទឹកដោះគោដល់អ្នកភូមិចំនួន៥៧គ្រួសារហើយ។ ពួកគេគឺជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ដែលត្រូវបានកំណត់ជាតំបន់ក្រហមដែលឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំងនៅក្នុងខណ្ឌមានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមគ្រួសារដែលទទួលបាន ជំនួយសប្បុរសទាំងនេះ មាន បុរសម្នាក់ដែលចិញ្ចឹមទារកតែម្នាក់ បានទទួលជំនួយច្រើនជាងគេ គឺ ម្សៅទឹកដោះគោ មួយកេស ដបបំបៅ និងសម្ភារ ប្រើប្រាស់របស់ទារក ដទៃទៀត។

Comments are closed, but trackbacks and pingbacks are open.