ដំណឹងសំខាន់ ! លោកជំទាវ ពេជ ចន្ទមុន្នី ផ្តាំច្បាស់ៗអ្នកជំងឺកូវីដ-១៩ ជាសះស្បើយទាំង ៨៣៤ នាក់យប់មិញ ដាច់ខាតត្រូវធ្វើរឿងនេះ

កាលពីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ តាមការបង្ហោះរបស់លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម TYDA លើគណនីហ្វេសប៊ុកផ្លូវការនោះ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅកោះពេជ្រ រហូតដល់ ៨៣៤ នាក់ បានជាសះស្បើយពីជំងឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ លោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីអ្នកជំងឺបានជាសះស្បេីយ និង បានត្រឡប់ទៅផ្ទះក្តី ប៉ុន្តែត្រូវធ្វេីចត្តាឡីស័កបន្តនៅផ្ទះចំនួន ១៤ ថ្ងៃបន្តទៀត និង បន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ ហើយត្រូវត្រឡប់មកយកសំណាកវិញនៅថ្ងៃទី ១៣ ខែឧសភាខាងមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសបង្ហាញដំណឹងល្អនេះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម TYDA ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ និង ក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ថែទាំព្យាបាលអ្នកជំងឺទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកម្លាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំ និង សម្រួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះថែមទៀតផង ៕

Comments are closed, but trackbacks and pingbacks are open.