កូវីដកំពុងបុក សង្គ្រាមក៏ឆេះ ទម្លាយទិដ្ឋភាពគួរឱ្យរន្ធ-ត់ ប្រជាជនអ៊ុយក្រែនភៀសខ្លួនចេញពីប្រទេសទាំងក្រៀមក្រំ
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ជាថ្ងៃដែលប្រជាជននៅលើពិភពលោកទាំងអស់មិនដែលនឹកគិតដល់ ដោយប្រទេសរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្វែងខ្វាត់ជាផ្លូវការទៅលើប្រទេសអ៊ុយក្រែន ក្រោយពីធ្លាប់តែមានជម្លោះគ្រហឹមដាក់គ្នាជាយូរមកនោះ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យប្រជាជនលើពិភពលោករំជួលចិត្តពិបាកទ្រាំមើលជាងគេនោះ គឺស្ថានភាពរបស់ប្រជាជននៅក្នុងប្រទេសអ៊ុយក្រែនទាំងអស់ ដែលម្នាក់ៗវេចបង្វេចរត់ភៀសខ្លួនចេញពីភ្លើងសង្រ្គាមទៅរកកន្លែងសុវត្ថិភាព មានទាំងម្តាយឪពុកស្ពាយកូនតូច មនុស្សចាស់ជរា ចំណែកគ្រួសារ បងប្អូនញាតិមិត្ត ព្រមទាំងគូសង្សារខ្លះ ក៏ត្រូវបែកគ្នាទាំងទឹកភ្នែកទៀត ហើយទីក្រុងខ្លះក៏ត្រូវបានបំផ្លាញផងដែរ។
ដោយឡែក ហេតុការណ៍មួយនេះ បានធ្វើឱ្យប្រជាជននៅលើពិភពលោកមានការសោកស្តាយអាណិតដល់ប្រទេសមួយនេះជាខ្លាំង ព្រោះជំងឺកូវីដកំពុងបុកហើយ នៅមកជួបសង្គ្រាមថែមទៀត ធ្វើឱ្យប្រជាជនរឹតតែវេទនាថែមមួយកម្រិត។
យ៉ាងណាក៏ដោយ គេមានតែផ្តល់ជាកម្លាំងចិត្តប៉ុណ្ណោះ ហើយក៏សង្ឃឹមណាថានឹងមានតួអង្គណាមួយចូលទៅពន្លត់ភ្លើងសង្រ្គាមឆាប់ៗនេះ ព្រោះម្នាក់ៗពិតមិនចង់ឃើញទិដ្ឋភាពគួរឱ្យខ្លោចចិត្តបែបនេះឡើយ៕
Comments are closed, but trackbacks and pingbacks are open.