ដំណឹងថ្មី! អាមេរិកកំពុងតេស្ត ថ្នាំគ្រាប់ព្យាបាលកូវីដចុងក្រោយហើយ សង្ឃឹមជោគជ័យ បានប្រើនៅចុងឆ្នាំនេះ…

ក្រោយពីមានការរាតត្បាតជំងឺកូវីដ-១៩ ទូទាំងពិភពលោកមក គេឃើញមានចំនួនមនុស្សស្លាប់មិនតិចទេដោយសារជំងឺមួយនេះ ហើយក៏មានប្រទេសមិនតិចដែរ ដែលកំពុងតែស្វែងរកវិធីព្យាបាលជំងឺដ៏សាហាវមួយនេះ ក្នុងនោះមានជាច្រើនប្រទេសហើយដែលផលិតបានវ៉ាក់សាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ក្រុមហ៊ុមយក្សរបស់សហរដ្ឋអាមេរិចឈ្មោះ Fizer កំពុងតែធ្វើតេស្តទៅលើគ្រាប់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលមានឈ្មោះថា PF-07321332 ដោយនៅក្នុងការពិសោធសាកល្បងគ្រាប់ថ្នាំនេះ អ្នកជំនាញបានប្រើរយៈពេល ១៤៥ ថ្ងៃ ហើយការពិសោធសាកល្បងនេះនឹងបញ្ចប់នៅចុងខែកក្កដានេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីអ្នកជំនាញបន្ថែមទៀតថា ថ្នាំកូវីដ-១៩ ដែលពួកគេកំពុងតែធ្វើការពិសោធនេះគឺសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ពេលមានអាការដំបូងនៃវីរុសដែលកំពុងតែចូលមកក្នុងខ្លួន ហើយថ្នាំនេះក៏សម្រាប់រារាំងក្នុងការបង្កើតនូវប្រូតេអ៊ីនរបស់មេរោគ និង ជួយរារាំងអង់ស៊ីមរបស់មេរោគកុំឱ្យរាលដាលកាន់តែខ្លាំងឡើងនៅក្នុងខ្លួនមនុស្ស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ពេលនេះក្រុមហ៊ុន Fizer កំពុងតែធ្វើការពិសោធទៅលើអ្នកស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក និង ប្រទេសប៊ែលហ្សិក ហើយនឹងរំពឹងថាការពិសោធមួយនេះនឹងជោគជ័យហើយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែកក្កដានេះផងដែរ ៕

Comments are closed, but trackbacks and pingbacks are open.