ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលួចគំរបលូ ជាច្រើនលើកច្រើនសារ…

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនពាក់ព័ន្ធករណីអំពើលួច(គម្របរីហ្គែរ ធ្វេីអំពីសំណរបាហាំង)និងប្រើប្រាស់ដោយខុសច្បាប់នូវ សា រ ធា តុ ញៀ ន ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឃាត់ខ្លួនធ្វើឡើង នៅម៉ោង០២ និង៤០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២​ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណ:ជន សង្ស័យម្នាក់កំពុងធ្វើសកម្ម ភាពដោះគម្របរីហ្គែលូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកដា ចំរើន អធិការ​ អធិនគរបាលក្រុងសៀមរាប បានអោយដឹងថា កម្លាំងនគរបាលបានឃាត់ខ្លួនបុរសរូបនេះ រួមជាមួយម៉ូតូសណ្តោងងរ៉ឺម៉ក១គ្រឿង និងប្រមូលបាន)មានគម្របរីហ្គែរ​ ធ្វេីពីសំណរបាហាំង​ មួយឈុតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានបន្ថែមទៀតថា ជនសង្ស័យមានឈ្មោះ​ វ៉ាន់ សំបូរ ហៅកុយ ភេទប្រុស អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ រើសអេតចាយ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បច្ចុប្បន្នរស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យបានឆ្លើយសារភាពថា គម្របរីហ្គែរដែលរូបខ្លួនដឹកតាមរ៉ឺម៉ក ម៉ូតូនេះ បានលួចនៅតាមផ្លូវក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុសៀមរាប។ ហើយនៅក្នុងចន្លោះពីខែមករា ដល់ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រូបខ្លួនបានលួចគម្របរីហ្គែរ​ តាមបណ្តោយផ្លូវមាត់ស្ទឹង ក្នុងសង្កាត់ស្លក្រាម បានចំនួន០៥ លើក សរុប​ ១៣គម្រប​ យកទៅកាត់ជា ចំណែកៗ​ ដាក់ក្នុងការ៉ុង រួចដឹកយកទៅលក់ឱ្យកន្លែងលក់-ទិញអេតចាយ ក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបទាំងអស់ ដោយក្នុង១គីឡូ លក់បានតម្លៃ១,៥០០រៀល។ ក្នុងនោះដកហូតវត្ថុតាងបានសរុបម៉ូតូ១គ្រឿង រ៉ឺម៉ក១គ្រឿង ដែកពុម្ភ ម៉ូទ័រកាត់ដែក១ គ្រឿង សោរដោះគម្របលូមួយចំនួន។ បច្ចុប្បន្ន ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.