ទីបំផុតចេញហើយ! តោះមកដឹងពី ចំណុចខ្សោយនិងចំណុចខ្លាំង រវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈការចរចាចាប់ផ្ដើម
១/-ចំណុចខ្សោយរបស់រុស្ស៊ី
-កងទ័ពវា..យលុ.កចូលអ៊ុយក្រែនមិនដូចការរំពឹងទុក ទោះជាវាយជិតដល់រដ្ឋធានីក៏ដោយ ក៏តំបន់មួយចំនួនវាយសឹងមិនទៅមុខ ហើយត្រូវបានទ័ពអ៊ុយក្រែនវាយបកកាន់វិញ។
– ការខូចខាតច្រើន ដោយមានស្លា ប់កងទ័ពជិត៥០០០នាក់ ។ យ ន្តហោះចម្បាំ ង ឧទ្ធមា្ភកចក្រធ្លាក់ច្រើន ត្រូវបានទ័ពអ៊ុយក្រែនបា ញ់ទម្លា ក់ច្រើន។ រថក្រោះនិងរថពាសដែក ឆេះច្រើន ។ តំបន់ខ្លះវា យកា ន់កា ប់បាន តែកងទ័ពខ្វះស្បៀង ដោយទ័ពព្រៃនៅតែបា. ញ់ឡានដឹកស្បៀងឆេះតាមផ្លូវ។
-ការបាញ់ទៅលើសហគមន៍ជនស៊ីវិលរងការថ្កោ .លទោស ។ សូម្បីផ្ទៃក្នុងមិនគាំទ្រ(នៅក្នុងសភាឌូម៉ា-Duma) ហើយប្រជាជនរុស្ស៊ីធ្វើបា តុ ក ម្មប្រ ឆាំ ង ការលើកទ័ពឈ្លា នពា នអ៊ុយក្រែន។
-ប្រជាជនអ៊ុយក្រែនមានស្មារតីតស៊ូប្រឆាំ ងរុស្ស៊ីដាច់ខាត មានកម្លាំងប្រឆាំ .ងគាំទ្រដោយប្រជាជាតិបរទេសផងដែរចំពោះទង្វើលុកលុយមួយនេះ។
-រងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរលើច្រើនវិស័យ។
-មើលឃើញជំនួយសព្វាវុធរបស់បស្ចឹមប្រទេសកាន់តែច្រើន ទៅឱ្យអ៊ុយក្រែន។
-ចិនឥណ្ឌានិងតួកគីប្រាប់អោយចរចាជាមួយអ៊ុយក្រែន មានន័យថា ប្រទេសធំ៣ដែលមានទំនាក់ទំនងយូរអង្វែងនឹងរុស្ស៊ីមិនច្បាស់នៅជាមួយរុស្ស៊ីទេ។
-បារម្ភខ្លាចចា ញ់សង្រ្គា ម បើស ង្រ្គាមជាមួយអង្គការយោធាណាតូ ។ យោធាណាតូហោចណាស់ក៏មានក្បា លគ្រា ប់នុ យក្លេ អ៊ែរ ៦០៩០គ្រាប់ ជាមួយកងកម្លាំងសម្ព័ន្ធប្រទេស៣០។
– បារម្ភពីភាពឯកោនៅលើពិភពលោក (សម្ព័ន្ធមិត្តចាស់មិនសូវអោយតម្លៃ ហើយពុំអាចមានសម្ព័ន្ធមិត្តថ្មី)។
២/-ចំណុចខ្លាំងរបស់រុស្ស៊ី
-ជាមហាអំណាចយោធាខ្លាំងទី២របស់ពិភពលោក មានក្បាលគ្រា ប់នុ យក្លេ អ៊ែរច្រើនជាងគេដល់ទៅ៦២៥៥គ្រាប់។
-ការចរចាផង វាយអ៊ុយក្រែនផង ។
-ចាប់អ៊ុយក្រែនជាចំនណា ប់ខ្មាំ ងដើម្បីមហិច្ឆតា និង ដោះស្រាយបញ្ហាកកស្ទះគ្រប់បែបយ៉ាង។
-វាយយកតំបន់( ដុនបាស់) មកនៅក្រោមចំណុះរបស់ខ្លួន ក្រោយពីសភាអនុម័តនិងលោកពូទីនចុះហត្ថលេខាទទួលស្គាល់ខេត្តធំ២ អមសងខាង(ដុនបាស) ជារដ្ឋឯករាជ្យពីអ៊ុយក្រែន (រំលោ ភឈ្លា នពា នដែនដីរបស់អ៊ុយក្រែនបានសម្រេច)។
៣/-ចំណុចខ្សោយរបស់អ៊ុយក្រែន
-សមត្ថភាពយោធាធៀបនឹងរុស្ស៊ីគឺនៅមានកម្រិតបំផុតដោយសារកងទ័ពមានចំនួនតិច ។អាវុធមិនសូវទំនើប ភាគច្រើនជារបស់សហភាពសូវៀត ។
-សម្ព័ន្ធមិត្តបស្ចឹមប្រទេសមិនលើកទ័ពចូលជួយព្រោះអ៊ុយក្រែនមិនមែនជាសមាជិកអង្គការណាតូ និង បារម្ភជម្លោះរីករាលដល់ខ្លាំងអាចផ្ទុះសង្គ្រាមពាសពេញ និង ហួសពីអឺរ៉ុប។
៤/ចំណុចខ្លាំងរបស់អ៊ុយក្រែន
-មេដឹកនាំក្លាហាន មិនរត់ចោលសមរភូមិ មិនដូរដីដើម្បីសន្តិភាពរណប។
-ស្មារតីកងទ័ពស្មោះស្ម័គ្រនឹងជាតិមានភាពពុះកញ្ជ្រោល ។ប្រជាជនទាំងប្រុសទាំងស្រី ភាគច្រើន ជាយុវជនសម្រេចកាន់អាវុធការពារទឹកដី ។
-ប្រជាជនគោរពស្រលាញ់ស្មារតីមេដឹកនាំដោយស្មោះស្ម័គ្រ។
-សហគមន៍អន្តរជាតិ ជួយគាំទ្រ និងលើកទឹកចិត្តខ្លាំង។
-ពួកបស្ចឹមប្រទេសសម្រុកផ្ដល់សព្វាវុធនិងស្បៀងថ្នាំពេទ្យ ទឹកស្អាត ។
ការសន្និដ្ឋាន ៖
១/-រុស្ស៊ី
-ឈ្នះសង្រ្គា ម(អនាគត) តែបានត្រឹមពាក្យថា ឈ្លា នពា ន។ យកទឹកដីគេបាន តែគេហៅថាឈ្លា នពា ន(អនាគត)។
-ឈ្នះសង្រ្គា មតែមិនឈ្នះទឹកចិត្តប្រជាជនអ៊ុយក្រែន។
-លើកបន្ដុប ឬ ដូរមេដឹកនាំថ្មី គេបានតែមិនអាចដូរឆន្ទៈប្រជាជនអ៊ុយក្រែនបាន (អនាគត)។
-សង្រ្គាមទ័ពព្រៃឬការវា យបកនឹងនៅតែមាន (បើអ៊ុយក្រែនចា ញ់សង្រ្គា ម)។
-ចាញ់សង្រ្គា មការទូត ធ្លាក់ក្រោមការហ៊ំព័ន្ធសេដ្ឋកិច្ចសល់តែឧត្តមភាពវិស័យយោធា តែសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិនៅខ្សោយ។
-ផ្ទៃក្នុងជាតិទៅរកការបែកបាក់។
២/-អ៊ុយក្រែន
-ឈ្នះសង្រ្គា មការទូត បានពិភពលោក អាណិត និងគាំទ្រ ។
-កម្លាំងបះ .បោរប្រឆាំ ង រដ្ឋាភិបាលលើកបន្តុបដោយរុស្ស៊ីអាចនឹងមាន(អនាគត)។
-ប្រធានាធិបតីបតី Volodymyr Zelenskyy អាចត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រពិភពលោកថា ជាមេដឹកនាំប្រទេសមួយដែលមិនរត់ចោលប្រទេសនិងប្រជាជនគឺ មិនទម្លាក់អាវុធសុំសន្តិភាពជាមួយនឹងអ្នកឈ្លា នពា ន។
Comments are closed, but trackbacks and pingbacks are open.