ហានិភ័យណាស់!! ហួសចិត្តនឹង ប្រជាពលរដ្ឋ និយាយមិនស្តាប់ រឿងប្រជ្រៀតគ្នាទៅចាក់វ៉ាក់សាំង នៅឯ…

បន្ទាប់ពីខាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានប្រកាស ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច គេសង្កេតឃើញមានបងប្អូនមហាជនជាច្រើនបាននំាគ្នាសម្រុកទៅទទួលការចាក់វ៉ាក់សាំងនេះជាច្រើនកុះករផ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពមួយសន្លឹកនៅព្រឹកថ្ងៃទី ៤ ឧសភា ២០២១ នេះ មានពលរដ្ឋជាច្រើនប្រជ្រៀតផ្ដុំគ្នា រងចាំចាក់វ៉ាក់សាំងដែលកំពុងប្រឈមនឹងការឆ្លងខ្លាំង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលហាក់ផ្ទុយនឹងបម្រាមរបស់អាជ្ញាធរ ត្រូវរក្សាគម្លាតសុវត្ថិភាព។ កត្តានេះអាចបង្កឱ្យមានហានិភ័យខ្ពស់ និងកាន់តែកើតមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩ កាន់តែកើនឡើងជាបន្តបន្ទាប់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា លោកជំទាវ ឱ វណ្ឌឌីន បានប្រកាសអំពាវនាវសុំឲ្យពលរដ្ឋទាំងអស់ សូមកុំទៅចាក់ហើយនាំកូវីដមកវិញ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគេសង្កេតឃើញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនប្រជាពលរដ្ឋដែលនាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងទាំងអស់នោះហាក់មិនមានការបារម្ភទាក់ទិនទៅនឹងគម្លាតសុវត្ថិភាពនោះឡើយ ដោយពួកគាត់បែរជាប្រេជ្រៀតគ្នា មិនរក្សាគម្លាតកត្តានេះអាចបណ្ដាលឲ្យមានការឆ្លងរាលដាលកើតមានឡើងច្រើនថែមទៀតផងដែរ។ សូមពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរដើម្បីកម្ពុជាអាចប្រយុទ្ធប្រឆាំងនិងមេរោគកូវីដ១៩នេះបាន និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភះឆាប់ៗនេះ៕

ប្រភពរូបភាព៖ ហ្វេសប៊ុក

Comments are closed, but trackbacks and pingbacks are open.