ខ្លោចចិត្ត! បុរសម្នាក់បង្ហោះសារ នឹងវីដេអូយំសោកសង្រេង ករណីម្ដាយឆ្លងកូវីដឈឺធ្ងន់ រួមទាំងប្រពន្ធកូនក៏ឆ្លងកូវីដដែរ ត្រូវបានគេយកមកទុកចោលនៅ….

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sopheak Imm បានបង្ហោះវីដេអូយំសោកសង្រេងប្រកបទៅដោយភាពឈឺចាប់ ក៏ដូចជាសារយ៉ាងវែងអន្លាយថា៖ «យុត្តិធម៌អ្នកជំងឺCovid-19 កូវីដ១៩៖ ម្តាយខ្ញុំអាយុ៦៣ឆ្នាំ គាត់មានជំងឺទឹកនោមផ្អែមហើយមានវិជ្ជមានកូវីដ​ កំពុងពិបាកដកដង្ហើម​ ហត់ រួមទាំងកូនប្រពន្ធខ្ញុំឈឺ វិជ្ជមាន ម្តេចបានយកពួកគាត់យកទៅដាក់នៅសាលាបឋមសិក្សពោធិចិនតុងគ្មានពេទ្យ ថែរក្សា បើម្តាយខ្ញុំប្រពន្ធកូនខ្ញុំមានរឿងអ្វីតេីអ្នកណាទទួលខុសត្រូវ ពួកគាត់មានវិជ្ជមានCovid19 ហើយ មិនមែនយកពួកគាត់ទៅចត្តាឡីស័ក្តទេ គឺត្រូវយកគាត់មកព្យាបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចក្រអង្រែសល់បីទៅ៥គ្រែហេតុអីយកគាត់មកទីនេះ បែរជាទៅទុកចោលនៅសាលាបឋមសិក្សាពោធិចិនតុង(ដូចរូបនេះ)​អ្នកធ្វើដូចនេះដូចមិនត្រឹមត្រូវ។ យើងសុំព្យាបាលនៅផ្ទះអ្នកសំលុតយើង​ រកដាក់ខ្នោះ អ្នកសម្បើមម្ល៉េះអាងដាក់ខ្នោះ ខ្ញុំចង់ឃើញមុខអាមួយសម្លុត រកវាយខ្នោះកូនប្រពន្ធខ្ញុំណាស់ អត់ចេះនិយាយជាមួយកុមារនិងមនុស្សកំពុងមានជំងឺទេ​ ពួកគាត់មានកំហុសអី បានជាអ្នកឯងនិយាយដូច្នេះដាក់ពួកគាត់​ ហើយយកពួកគាត់មកដាក់ដូចនេះគ្មានការថែរក្សា។ ខ្ញុំបង់ពន្ធប្រាក់ខែខ្ញុំ២១ឆ្នាំមិនដែលខ្វះមួយរៀលនិងពន្ធផ្សេងៗទៀតជូនរដ្ឋមិនដែលខ្វះមួយរៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងជាប្រជាជន យើងមានលទ្ធភាពព្យាបាលនៅផ្ទះមានម៉ាសុីនអុកសុីសែនធំៗ២ អ្នកមិនត្រូវនិយាយបើមិនទៅវៃខ្នោះនោះទេ អ្នកគួរយកពួកយើងទៅដាក់ក្នុងបរិក្ខាមួយសមរម្យ មិនមែនសម្លុតពួកគាត់រកវៃខ្នោះបើមិនចេញពីផ្ទះនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមិនអោយយើងព្យាបាលនៅផ្ទះគួរនិយាយអោយស្រួលបួល អាងអីវៃខ្នោះ ឯងស្អីក៍សាហាវម្ល៉េះខ្ញុំពិតជាចង់ឃើញមុខ អ្នកដែលសម្លុតប្រពន្ធកូនខ្ញុំនិងម្តាយខ្ញុំ(សរុប៥នាក់)ដូចនេះ អាងអីដាក់ខ្នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែចោរប្លន់បើវារបួសក៏ព្យាបាលវាហើយទើបយកដាក់គុក ពួកខ្ញុំខុសអី បានជាអ្នកគម្រាមប្រជាជនយកទៅដាក់គុក​ សាហាវម្ល៉េះ? ពួកយើងមានសិទ្ធិព្យាបាលនៅផ្ទះ តាមប្រសាសន៍សម្តេច និងច្បាប់របស់ក្រសួង ខ្ញុំអំពាវនាវស្រាវជ្រាវដល់ក្រសួងពាក់ព័ន្ធធ្វើការស្រាវជ្រាវ ពិន័យដាក់ទោសដល់បុគ្គលម្នាក់នោះដែលប្រើលេខទូរស័ព្ទខលមកសម្លុតប្រពន្ធកូនខ្ញុំអោយឡើងឡានពេទ្យបើមិនឡើងគាត់ថហៅប៉ូលីស មកវៃខ្នោះហើយទីបំផុតយកមកទុកចោលដូចក្នុងរូបនេះ វាជាការប្រមាថអ្នកជំងឺ និងកុមារកំពុងរងគ្រោះដោយកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ញុំមានលេខដែលខលមក សម្លុតប្រពន្ធខ្ញុំ បើមិនឡើងឡានពេទ្យ ហៅប៉ូលីសមកវៃខ្នោះទាំងអស់ ខ្ញុំចង់ឃើញមុខណាស់ ប្រើពាក្យទាំងនេះដល់មនុស្សចាស់កំពុងមានជំងឺ និងកូនៗខ្ញុំ។ ម្តាយខ្ញុំ ប្រពន្ធកូនខ្ញុំត្រូវការកន្លែងព្យាបាលពួកគាត់វិជ្ជមាន មិនមែនយកពួកគាត់មកទុកចោល ឬធ្វើចត្តាឡីស័កនោះទេ»​ ៕

Comments are closed, but trackbacks and pingbacks are open.