មិនធម្មតាទេ! ប្រវត្តិតស៊ូតាំងពីតូច រួមនឹងទេព្យកោសលធ្វើ​ឱ្យ​តារាសម្ដែង កែងឆេះ ជង្គង់ហោះ ក្លាយជា​សេដ្ឋីមួយរូប​ដែលមាន​ទ្រព្យសម្បត្តិរហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តទាំងអស់គ្នា​ច្បាស់ជាស្គាល់ថា Tony Jaa គឺ​ជា​តារាសម្ដែងក្បាច់គុណថៃ និង​ហូលីវូដ ដែល​បច្ចុប្បន្ននេះកំពុង​មានប្រជាប្រិយភាពផង​ដែរ ហើយភាគច្រើនមហាជនស្គាល់គាត់ និង​តែងតែ​ហៅថា កែងឆេះ ជង្គង់ហោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែង កែងឆេះ រូប​នេះ មានកំណើតក្នុង​ខេត្តសូរិន ប្រទេស​ថៃ ហើយលោកកើត​នៅថ្ងៃទី ០៥ ខែ​កុម្ភៈ ឆ្នាំ​១៩៧៦ និង​បាន​រៀបការជាមួយមិត្ត​ស្រីរបស់លោកកាលពីឆ្នាំ​២០២១ ដែល​នាង​មាន​ឈ្មោះថា Piyarat Chotiwattananont ដោយមាន​កូនស្រី ២នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយអំពីចំណង់ចំណូលចិត្តរបស់​តារា កែងឆេះ ជង្គង់ហោះរូបនេះវិញ គឺកាលពីតូចលោកចូលចិត្តមើលរឿង​របស់ ឈិន ឡុង លី លានជា និង​លី ស៊ាវឡុង នៅតាម​ទីវត្តអារាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​ធ្វើ​ឱ្យមាន​ចំណាប់អារម្មណ៍ជាខ្លាំងទៅលើក្បាច់គុណ ដែល​ធ្វើ​ឱ្យ​លោក​សម្រេចចិត្តចូលរៀនក្បាច់គុណនៅទីនោះ​ផងដែរ ហើយក៏បាន​ក្លាយជា​អ្នកសម្ដែងតួជំនួសគេតាំងពីលោកមានអាយុ ១០ឆ្នាំមកម្ល៉េះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីសម្ដែង​នៅក្នុង​ហ៊ូលីវូដ លោកក៏ជា​តារាសម្ដែង​មួយដ៏លេចធ្លោក្នុង​វិស័យ​ភាពយន្តចិនផង​ដែរ ព្រោះ​លោកបាន​សម្ដែងភាព​យន្តជាមួយតារាសម្ដែងចិន​ជាច្រើន​រូបផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ តារាសម្ដែង កែងឆេះ ជង្គង់ហោះ ដែ​លត្រូវ​បានគេដឹងថា ចាប់តាំងពីលោកបានប្រលូកក្នុងវិស័យជា​តារាសម្ដែងនេះ លោក​មានទ្រព្យសម្បត្តសរុប ១០លានដុល្លារអាមេរិក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.