ប្រពៃណាស់! សម្ដេចតេជោ ហ៊ុន សែន នឹងស្វះស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ យកជ័យជំនះលើកូវីដ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។ ដោយយោងតាមការចេញផ្សាយរបស់ទំព័រហ្វេសប៊ុក របស់ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។
វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវា.យ.ប្រ.ហា.រដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣០៦,៨២២នាក់៕ ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
Comments are closed, but trackbacks and pingbacks are open.