បើគ្មានការចាំបាច់កុំចេញទៅក្រៅ! ព្រឹកថ្ងៃសៅរ៍ តំបន់មួយនេះរកឃើញឆ្លងកូវីដច្រើនជាងគេ
បើគ្មានការចាំបាច់កុំចេញទៅក្រៅ យោងតាមប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសឱ្យដឹងថា បើគិតត្រឹមរយៈពេល ២៤ម៉ោងនេះ រាជធានីភ្នំពេញនៅបន្តរកឃើញចំនួនអ្នកឆ្លងកើនឡើងបន្ដិច ចំណែកខេត្តដទៃៗមានចំនួនអ្នកឆ្លងថយចុះបន្ដិចផងដែរ។
ដូច្នេះ សូមបងប្អូនដែលរស់នៅក្នុងតំបន់រាជធានីភ្នំពេញ មេត្តាបង្កើនការប្រុងប្រយ័ត្ន ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃជាប្រចាំផង។ ជាមួយគ្នានេះដែរ សូមអ្នកទាំងអស់គ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ។
ឆ្លៀតក្នុងឪកាសនេះ សូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់អំឡុងពេលឈប់សម្រាប់ថ្ងៃចុងសប្ដាហ៍ នៅផ្ទះឱ្យបានច្រើន ចៀសវាងការចេញក្រៅក្នុងករណីមិនចាំបាច់។ ការដែលអ្នកទាំងអស់គ្នានៅផ្ទះ អ្នកទាំងប្រាកដជាអផ្សុក ដូច្នេះអ្នកទាំងអស់គ្នាគួរតែ អានសៀវភៅ រៀនធ្វើម្ហូប ឬក៏ធ្វើសកម្មភាពផ្សេងនៅផ្ទះ ជាជាងការចេញក្រៅ ពីព្រោះថាយើងមិនអាចមើលឃើញកូវីដនឹងភ្នែកបានទេ ដូច្នេះសូមមបងប្អូនអនុវត្តវិធានការរបស់សម្ដេចតេជោឱ្យបានខ្ជាប់ខ្ជួន។
Comments are closed, but trackbacks and pingbacks are open.