ពុទ្ធារ ! ថ្ងៃនេះ ខេត្តព្រៃវែង ប្រកាសរកឃើញអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងកូ.វីដ១៩ ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ដែលអ្នកឆ្លងទាំងនោះ គឺជាពលរដ្ឋនៅក្នុងមូលដ្ឋានចំនួន ៦ ក្នុងខេត្តព្រៃវែង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី ៣១ ឧសភា ឆ្នាំ​២០២១ ក្នុងខេត្តព្រៃវែង បានរកឃើញចំនួនអ្នកឆ្លងកូ.វីដ១៩ ចំនួន ៦៥ នាក់ ក្នុងមូលដ្ឋាន ដូចខាងក្រោម ៖ ១- ក្រុងព្រៃវែង ចំនួន១៣នាក់ ២- ស្រុកព្រះស្ដេច ចំនួន២៦នាក់ ៣-ស្រុកបាភ្នំ ចំនួន១៤នាក់ ៤- ស្រុកពាមជរ ចំនួន៤នាក់ ៥- ស្រុកមេសាង ចំនួន៧នាក់ ៦- ស្រុកកំពង់ត្របែក ចំនួន១នាក់
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកវិជ្ជមានជំ.ងឺកូ.វីដ-១៩ ទាំង ៦៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ យ៉ាងណាមិញ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូ.វីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ) ៕

Comments are closed, but trackbacks and pingbacks are open.