បានបុណ្យច្រើនណាស់!! ថៅកែហាងពេជ្រ ទ្រី ដាណា ប្រកាសចេញលុយថ្លៃ វះកាត់ជើងអូនតូច ដែលហើមយ៉ាងចម្លែក រហូតជាសះស្បើយ…
នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះតាមរយៈគណនីផ្ទាល់របស់ លោកស្រី ទ្រី ដាណា បានផុសប្រកាសជួយថវិកាមួយចំនួន ដើម្បីឱ្យក្មេងប្រុសម្នាក់អាយុ ០៥ ឆ្នាំម្នាក់ អាចនឹងបានវះកាត់ជំងឺរបស់ខ្លួន និង សង្ឃឹមថាបានជាសះស្បើយដូចដើមវិញ ខណៈដែលប្អូនប្រុសមិនដឹងថាមានជំងឺឈ្មោះអ្វីនោះទេ ត្រឹមតែឃើញថាមានជើងហើមកង់ៗ ធំជាងក្បាលទៅទៀត ។
គួរឱ្យដឹងផងដែរថា ប្អូនប្រុសដែលមានជំងឺចម្លែកនេះ មានអាយុ ០៥ ឆ្នាំ មានអាស័យដ្ឋានរស់នៅក្នុង ភូមិសំរោង ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលអាការរបស់គេ ឃើញមានហើមនៅត្រង់ជើងខាងស្ដាំយ៉ាងធំ ចេញជារាងស្ទើរមូល ជាពីរបីកង់ គួរឱ្យអាណិតអាសូរណាស់ ។
តាមរយៈជំងឺដ៏ចម្លែក គួរឱ្យអាណិតអាសូរនេះហើយ បានធ្វើឱ្យមហាជនក្ដុកក្ដួលចង់ឃើញក្មេងប្រុសម្នាក់នេះ បានជាដូចគេដូចឯងវិញ ខណៈដែលលោកស្រី ទ្រី ដាណា ចេញមុខមកជួយចេញថវិកាព្យាបាលមួយចំនួនទៀតនោះ កាន់តែធ្វើឱ្យមហាជនកក់ក្ដៅ និង សង្ឃឹមថាបានឃើញក្មេងប្រុសកើតជំងឺចម្លែកខាងលើ បានទទួលការព្យាបាលឆាប់ៗនេះ ៕
Comments are closed, but trackbacks and pingbacks are open.