បន្ទាន់!ចាប់ពីស្អែកនេះ នៅតំបន់ខ្លះ ក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ គួបផ្សំនឹងបាតុភូត ខ្យល់កន្ត្រាក់ ផ្គររន្ទះ
ភ្នំពេញ៖ នៅព្រឹកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃ ១៦ ដល់ទី ២២ មិថុនា ឆ្នាំ២០២១។
ក្នុងនោះក្រសួងធនធានទឹក បានបញ្ជាក់ថា នាសប្តាហ៍ខាងមុខនេះ កម្ពុជាទទួលនូវឥទ្ធិលពលនៃខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរគួបផ្សំនឹងប្រព័ន្ធសម្ពាធទាបនូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេលតែក៏នឹងកើតឡើងវិញ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
-នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ។
២. បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
-នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។ ពិសេសនៅភាគឦសាន ភាគខាងជើងនៃជួរភ្នំដងរែក។ ឯបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ។
៣.តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
-នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.