ប្រុងប្រយ័ត្នឱ្យមែនទែន! ខណ្ឌ/សង្កាត់ ទាំងនេះ ក្នុងរាជធានីភ្នំពេញមានចំនួនអ្នកឆ្លងកូវីដ១៩ច្រើន
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងថា យោងតាមទិន្និន័យអ្នកឆ្លង គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញសង្កាត់/ខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើន ដោយសង្កាត់/ខណ្ឌទាំងនោះ រួមមាន៖
ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ៣, ចោមចៅ២, កាកាប១, ចោមចៅ១)
ខណ្ឌ កំបូល (កន្ទោក, បឹងធំ, កំបូល)
ខណ្ឌ មានជ័យ (ចាក់អង្រែក្រោម, ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២)
ខណ្ឌ ដង្កោ (ដង្កោ, ពងទឹក, ជើងឯក)
ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ)
ខណ្ឌ សែនសុខ (ឃ្មួញ)
ខណ្ឌ ទួលគោក (ទឹកល្អក់៣)
ខណ្ឌ ជ្រោយចង្វារ (ព្រែកតាសេក)
ខណ្ឌ ច្បារអំពៅ (ក្បាលកោះ)
ខណ្ឌ ៧មករា
ដូច្នេះ ដើម្បីរក្សាសុវត្ថិភាព សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ៕
Comments are closed, but trackbacks and pingbacks are open.