ផ្ទុះការភ្ញាក់ផ្អើល រកឃើញត្បូងពេជ្រធំជាងគេបំផុតទី ៣ លើពិភពលោក ក្នុងប្រទេស Botswana ទម្ងន់រហូតដល់

June 17, 2021 khpostnews

ក្រុមហ៊ុន​ត្បូងពេជ្រ Debswana នៃ​ប្រទេស Botswana បាន​និយាយ​ថា ពួកគេ​បាន​រក​ឃើញ​ត្បូង​ពេជ្រ​ទម្ងន់ ១០៩៨ ការ៉ាត់ ដែល​ជា​ត្បូង​ធំ​ជាង​គេ​បំផុត​លំដាប់​ទី ៣ លើ​ពិភពលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បូង​ពេជ្រ​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ ២០២១ កន្លង​ទៅ ហើយ​ត្រូវ​បាន​បង្ហាញ​ទៅ​កាន់​លោក​ប្រធានាធិបតី Mokgweetsi Masisi នៅ​ក្រុង Gaborone កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា កន្លង​ទៅ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បូងពេជ្រ​ដែល​មិន​ទាន់​មាន​ឈ្មោះ​មួយ​នេះ មាន​បណ្ដោយ ៧៣ មីលីម៉ែត្រ ទទឹង ៥២ មីលីម៉ែត្រ និង ​កម្រាស់ ២៧ មីលីម៉ែត្រ ។ ត្បូងពេជ្រ​មួយ​នេះ ក៏​ចាត់​ទុក​ជា​ត្បូង​ធំ​បំផុត​មួយ ដែល​ត្រូវ​បាន​រក​ឃើញ​ចារ​ជា​ប្រវត្តិសាស្ត្រ​នៃ​ក្រុមហ៊ុន Debswana ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ត្បូងពេជ្រ​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក មាន​ទម្ងន់ ៣១០៦ ការ៉ាត់ ឈ្មោះ «Cullinan» រក​ឃើញ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ឆ្នាំ ១៩០៥ ខណៈ​ត្បូង​ធំ​បំផុត​ទី ២ គឺ​មាន​ទម្ងន់ ១ ១០៩ ការ៉ាត់ ឈ្មោះ «Lesedi La Rona» រក​ឃើញ​នៅ​អណ្ដូង​រ៉ែ​ពេជ្រ Karowe ភាគ​ឦសាន​ប្រទេស Botswana ក្នុង​ឆ្នាំ ២០១៥ ៕ ប្រភព៖ aljazeera

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Comments are closed, but trackbacks and pingbacks are open.