អាណិតណាស់! ដោយសារការធ្វេសប្រហែសថយឡានមិនប្រុងប្រយ័ត្ន បានធ្វើឱ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែជិះម៉ូតូមកប៉ះបណ្តាលឱ្យកូននៅក្នុងផ្ទៃ…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីម្នាក់ត្រូវបានក្រុមគ្រូពេទ្យវះកាត់សម្រាលទាំងរបួសក្នុងខ្លួន គោលបំណងដើម្បីជួយសង្គ្រោះអាយុជីវិតម្ដាយ និងទារក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកផ្នែកចំហៀងខាងក្រោយរថយន្តកាមេរីមួយគ្រឿង កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមិថុនា បង្ហាញពីបុរសជាស្វាមីរបស់ស្ត្រីរងគ្រោះ បានទួញយំ ស្ដាយស្រណោះអាឡោះអាល័យកូន ដែលបានបាត់បង់ជីវិត ទោះបីជាទទួលបានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញក៏ដោយ ខណៈម្ដាយនៅបន្ទប់សង្គ្រោះបន្ទាន់។ ឪពុករូបនេះបាននិយាយមួយឃ្លាយ៉ាងខ្លីថា “កូនខ្ញុំស្លាប់ហើយបងប្អូនអើយ!»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបជូនថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០នាទីលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៥-១៤៦ ស្ថិតនៅភូមិងសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានអ្នកបើកបររថយន្តម៉ាកកាមេរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ 2v-0443 ឆ្នាំផលិត ២០០២ បានបើករថយន្តថយក្រោយចេញពីមុខផ្ទះពីត្បូងមកជើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្ដាលឲ្យម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខត្បូងឃ្មុំ 1B-4649 បើកបរដោយឈ្មោះ នាត ស្រីធូ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជាងសារ ឃុំជីគរ ស្រុកត្បូងឃ្មុំ និងខេត្តត្បូងឃ្មុំ ត្រូវជាស្ត្រីពោះធំខាងលើ បានបុ. កគូទរថយន្តផ្នែកចំហៀងខាងក្រោយខាងស្ដាំបណ្ដាលឲ្យដួល រងរបួសធ្ងន់ រហូតដល់ម៉ោង ៣ ល្ងាចដដែល កូនបានស្លាប់ក្នុងផ្ទៃពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយមក បុរសជាស្វាមីស្ត្រីរងគ្រោះឈ្មោះជិន សុជាតិ អាយុ ២៩ឆ្នាំ ក៏បានធ្វើពាក្យបណ្ដឹងទៅកាន់អធិការនគរបាលក្រុងសួង ដោយទាមទារសំណងពីជនបង្កចំនួន ៥០០០ដុល្លារ ដើម្បីព្យាបាលរបួសប្រពន្ធផងដែរ។ សូមទស្សនាវីដេអូពីកាមេរ៉ាសុវត្ថិភាពខាងក្រោម៕ប្រភពពីភូមិរ៉ារាត្រី
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.