មោទនភាពណាស់!! កីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស ក្នុង​​ការ​​ប្រ​​កួត​​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២១ (American National IBJJF Jiu-Jitsu Championship 2021)។ ការ​ប្រ​កួត​ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤-២៦ ខែ​មិថុនា​នេះ នៅ​ទី​ក្រុង Las Vegas ដោយ​មាន​អត្ត​ពលិក​ចូល​រួម​ប្រ​មាណ​ជាង ៤,០០០នាក់ និង​ប្រ​កួត​លើ​វិញ្ញា​សា​ជា​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាន់ ចេសា បានប្រកួតលើវិញ្ញាសាខ្សែក្រវាត់ខ្មៅ ដោយ​នាង​បាន​ចាប់​ឆ្នោត​ឈរ​ចាំ​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុន​យក​ឈ្នះគូប្រកួត ក្នុង​លទ្ធ​ផល ៧-០ពិន្ទុ ដើម្បីបន្ដឡើងវគ្គផ្ដាច់​ព្រ័ត្រ។ ឈាន​​ដល់​វគ្គ​កាត់​សេចក្ដី កីឡាការិនីកូនកាត់ខ្មែរ-ម៉ិកស៊ិក-អាមេរិក ដដែលនេះ ធ្វើបាន​កាន់​តែល្អ ដោយ​បានផ្ដួល​គូប្រកួត​ជាមួយ​ការប្រើ​បច្ចេក​ទេសពិសេស​ស្នៀតកាច់​ក្លេ រហូត​ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត ដើម្បី​ក្លាយ​ជាម្ចាស់​មេដាយមាសតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដណ្ដើមបានជ័យជម្នះខាងលើ ម្ចាស់មេដាយ​មាស​កីឡា​អាស៊ី ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ​២០១៩ របស់​កម្ពុជា ខាន់ ចេសា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលខ្លួន​អាច​ដណ្ដើម​បានមេដាយមាសជាថ្មី ក្នុងព្រឹត្តិការណ៍​ដ៏ធំ​ប្រចាំឆ្នាំ នៅសហរដ្ឋ​អា​មេ​រិក​នេះ។ អ្វីដែលពិសេស គឺនាងទន្ទឹងរង់ចាំការធ្វើដំណើរមកកម្ពុជា ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រ​កួត​កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងឆ្នាំ​២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនីវ័យ១៩ឆ្នាំរូបនេះ បានបញ្ជាក់ពីទីក្រុង Las Vegas ក្រោយ​បញ្ចប់​ការប្រកួតថា «ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ជ័យជម្នះមួយនេះ ហើយខ្ញុំក៏សង្ឃឹមថា ប្រទេសកម្ពុជានឹងរួចផុតពីជំងឺកូវីដ-១៩ ឆាប់ៗដែរ។ មួយវិញទៀត ខ្ញុំសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម នឹងបន្ដធ្វើ ហើយខ្ញុំចង់ទៅប្រទេសកម្ពុជា ដើម្បីបង្ហាញពីមោទនភាពនៃអត្តពលិកកម្ពុជា ក្នុងប្រភេទកីឡានេះ។ ខ្ញុំកំពុងរង់ចាំយ៉ាងអន្ទះសាក្នុងការធ្វើដំណើរទៅកម្ពុជា ដើម្បីប្រកួតតំណាងកម្ពុជា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរដឹងថា ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០។ អ្វីដែលគួរឲ្យកោតសរសើរ កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រកួតតំណាងកម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕ ប្រភពរូបភាព៖ Jessa Khan Athlete

ប្រភព៖ Cambodia SEA GAMES 2023

Comments are closed, but trackbacks and pingbacks are open.