អរគុណគ្រូពេទ្យ! គិតមកដល់ពេលនេះអ្នកជំងឺសរុបជាង ៤ ម៉ឺននាក់ហើយត្រូវបានព្យាបាលជាសះស្បើយ
ប្រទេសកម្ពុជាបានរកករណីវិជ្ជមានកូវីដ១៩ ដំបូងបំផុតកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ ហើយបើគិតរហូតមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ គឺបានរកឃើញអ្នកឆ្លងសរុបចំនួន ៤៨,៥៣២ ករណី ដោយក្នុងនោះមាន ២៣១១ ជាករណីនាំចូលពីក្រៅប្រទេស និង ៤៦,២២១ ជាករណីឆ្លងក្នុងសហគមហ៍។ ដោយឡែកចំពោះអ្នកដែលបានធ្វើតេស្ដរកមេរោគនេះវិញក៏មានសរុបចំនួន ១,៣៤៥,៤៤២ នាក់ផងដែរ។
ជាមួយគ្នានេះដែរ យើងឃើញថាក្នុងចំណោមអ្នកជំងឺទាំង ៤៨,៥៣២ នាក់ខាងលើនេះ មានអ្នកជំងឺចំនួន ៤២,៧៦៤ នាក់ហើយត្រូវបានក្រុមគ្រូពេទ្យខិតខំយកចិត្ដទុកដាក់រហូតព្យាបាលជាសះស្បើយ។ ប៉ុន្ដែក៏ចូលរួមសោកស្ដាយផងដែរ ដែលអ្នកជំងឺចំនួន ៥៥៦ នាក់ផ្សេងទៀតមិនអាចព្យាបាលជាសះស្បើយបាន នឹងបានស្លាប់បាត់បង់ជីវិត។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្ដឲ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ព្រោះថាជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច ដូច្នេះត្រូវតែអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់។
ក្នុងនោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ ខណៈប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។
ចំពោះគម្លាតបុគ្គលក៏ត្រូវតែអនុវត្ដបន្តទៀតផងដែរ ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ជាដើម៕
Comments are closed, but trackbacks and pingbacks are open.