បន្ទាន់! ពលរដ្ឋម៉ាឡេស៊ី នាំគ្នាលើកទង់សពីមុខផ្ទះ សុំជំនួយ

ម៉ាឡេស៊ី៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋនៅប្រទេសម៉ាឡេស៊ី បានចូលរួមយុទ្ធនាការមួយ ដែលត្រូវបានធ្វើឡើងដោយលើកទង់សពីមុខផ្ទះរៀងៗខ្លួន ប្រសិនបើពួកគេត្រូវការជំនួយជាស្បៀងអាហារ ឬជំនួយផ្សេងៗទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានធ្វើការបិទខ្ទប់នៅថ្ងៃទី០១ ខែមិថុនា រយៈពេល២សប្តាហ៍ និងបន្ថែម២សប្ដាហ៍ទៀត រហូតដល់ថ្ងៃទី២៨ ខែមិថុនា។ តែក្រោយមក លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានប្រកាសថា ការបិទខ្ទប់នឹងត្រូវបានពន្យារពេលរហូតដល់ចំនួននៃការឆ្លងមេរោគប្រចាំថ្ងៃធ្លាក់ចុះនៅសល់ក្រោម៤,០០០ករណី។

ទន្ទឹមនឹងការបិទខ្ទប់នេះដែរ បានធ្វើឲ្យប្រជាពលរដ្ឋ មិនបានចេញទៅប្រកបអាជីវកម្ម ឬធ្វើការដូចសព្វដង ដែលបង្កឲ្យមានការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ និងរស់នៅដោយស្ថានភាពលំបាក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកភូមិដែលមានជីវភាពធូរធារក្បែរៗនោះ និងអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Dzulkefly Ahmad នឹងធ្វើការយកជាស្បៀង រួមជាមួយថវិកាជូនទៅដល់បុគ្គលទាំងឡាយណាដែលមានទង់សពីមុខផ្ទះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Comments are closed, but trackbacks and pingbacks are open.