ដឹងអត់? ម្ចាស់តោ សំណាងណាស់ទទួលបានលាភពីរ ក្នុងពេលតែមួយ
រាជធានីភ្នំពេញ៖ ដូចមហាជនគ្រប់ៗគ្នា ជ្រាបរួចមកហើយ កាលពីយប់មិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការពិភាក្សាជាមួយក្រសួងកសិកម្ម និង បានឯកភាពសម្រេចអនុញាតឱ្យម្ចាស់តោ មានសិទ្ធិយកតោទៅចិញ្ចឹមវិញ តែស្ថិតនៅក្នុងលក្ខខណ្ឌ ដែលម្ចាស់ ត្រូវតែធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្ថិភាពសម្រាប់មនុស្សនៅក្នុងផ្ទះ និង អ្នកជិតខាង។
ក្នុងនោះដែរ គេសង្កេតឃើញមហាជនពីគ្រប់មជ្ឈដ្ឋាន ស្វាគមន៍ និង ត្រេកអរចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ គេអាចនិយាយបានថា ម្ចាស់តោ ពិតជាសំណាងពីរក្នុងពេលតែមួយ ដោយ ម្ចាស់តោជាជនជាតិចិន ត្រូវបានផ្តល់សិទ្ធិក្នុងការយកសត្វតោនោះ មកចិញ្ចឹមនៅក្នុងផ្ទះខ្លួនឡើងវិញ មួយវិញទៀត គឺម្ចាស់តោ គឺមិនរងការផាកពិន័យនោះទេ ហើយនឹងត្រូវបានផ្តល់ជូនវិញនូវទឹកប្រាក់ផាកពិន័យចំនួន ៣០,០០០ ដុល្លារអាមេរិក៕
Comments are closed, but trackbacks and pingbacks are open.