កូនខ្មែរគួរដឹង ប្រយ័ត្នខ្មាស់បរទេស!! មកដឹងអាថ៌កំបាំងដ៏អស្ចារ្យ នៃថ្មគន្លឹះតូចៗនៅលើជញ្ជាំងថ្ម កម្រាលប្រាសាទ អង្គវត្ត ដ៏មហិមា របស់ខ្មែរ…
បុព្វបុរសខ្មែរបានបន្សល់ទុកនូវកេរដំណែលប្រវត្តិសាស្រ្តស្ទើរពាសពេញប្រទេសកម្ពុជា ជាពិសេសប្រាង្គប្រាសាទបុរាណឱ្យកូនខ្មែរបានសិក្សាស្វែងយល់មិនចេះចប់ពីអាថ៌កំបាំងនៃកំពូលស្ថាបត្យកម្មទាំងនោះ ។
មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនត្រូវបានអ្នកបុរាណវិទូទាំងជនជាតិខ្មែរ និងបរទេស បានបង្ហាញលាតត្រដាងជាបន្តបន្ទាប់ឱ្យពិភពលោកបានដឹង អំពីប្រាសាទបុរាណដែលមានអាយុកាលពាន់ឆ្នាំរបស់ខ្មែរ ។
តួយ៉ាងប្រាសាទបុរាណខ្មែរ ត្រូវបានពិភពលោកកោតស្ញប់ស្ញែង ដោយសារបុព្វបុរសខ្មែរ បានយកថ្មមកបន្តប់បណ្ដាក់ត្រួតៗគ្នាឱ្យលេចចេញជារូបរាងប្រាសាទបុរាណដ៏អស្ចារ្យ បន្សល់ទុកមកដល់បច្ចុប្បន្ននេះ ។ តើអ្នកទាំងអស់គ្នាធ្លាប់ចាប់អារម្មណ៍ទេថា នៅតាមជញ្ជាំងប្រាសាទ ឬនៅលើកម្រាលថ្ម នៅតាមប្រាសាទនានា តែងមានដុំថ្មតូចៗនៅចន្លោះនៃផ្ទាំងថ្មធំៗ តើនោះជាថ្មធម្មតា ឬជាអ្វី?
បើតាមទំព័រហ្វេសប៊ុក ពូជខ្មែរអង្គរ បានឱ្យដឹងថា នៅតាមជញ្ជាំងថ្មនៃប្រាសាទខ្មែរ និងកម្រាលផ្សេងៗដែលធ្វើអំពីថ្ម តែងតែមានថ្មគន្លឹះនេះ ។ ថ្មនេះមានតួនាទីថែរក្សាលំនឹងនៃជញ្ជាំងប្រាសាទ ឬកម្រាលខណ្ឌ ។
បើសិនជាត្រូវជួសជុលផ្សេងៗ ត្រូវតែដកកូនសោនេះចេញសិន ទើបងាយស្រួលក្នុងការរើសថ្មជួសជុល បើមិនដូច្នេះទេការរុះរើថ្មនឹងបែកបាក់ច្រើន នាំឱ្យពិបាកធ្វើការងារ ៕
Comments are closed, but trackbacks and pingbacks are open.