អ្នកជំនាញពិសោធន៍ឃើញវ៉ាក់សាំង ២ប្រភេទមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងថ្មី Lambda
យោងតាមការចុះផ្សាយមួយរបស់គេហទំព័រhindustantimesបានឱ្យដឹងថា ក្រសួងសុខាភិបាលរបស់ម៉ាឡេស៊ី បានរកឃើញ កូវីដ១៩បំប្លែងខ្លួនថ្មីមួយទៀត ដែលមានឈ្មោះថា Lambda មានសមត្ថភាពនូវក្នុងការចម្លងខ្លាំងជាង វីរុសបំប្លែងខ្លួន Delta ទៅទៀត។
វីរុសបំប្លែងខ្លួន Lambda មានដើមកំណើតមកពីប្រទេសប៉េរូ ដោយហេតុថាប្រទេសនេះ មានអត្រាស្លាប់ខ្ពស់បំផុត។ ក្នុងនោះដែរនៅប្រទេសប៉េរូ បើគិតចន្លោះពីខែ ឧសភា ដល់ខែ មិថុនា ប្រទេសនេះបានរកឃើញថា មានអ្នកឆ្លងថ្មីចំនួន ៨២% សុទ្ធតែផ្ទុកកូវីដបំប្លែងខ្លួនថ្មី Lambda ។ ក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភថា កូវីដបំប្លែងខ្លួនថ្មី Lambda មានហានីភ័យខ្លាំង ព្រោះវាមានសមត្ថភាពនូវក្នុងការចម្លងខ្លាំងជាវីរុសបំប្លែងខ្លួន Delta ទៅទៀត។
ស្របពេលដែលពិភពលោកកំពុងតែភ័យព្រួយជាមួយវីរុសដ៏សាហាវមួយនេះ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Grossman នៅញូវយ៉កបានពិសោធន៍ឃើញដំណឹងដ៏រីករាយមួយថា វ៉ាក់សាំង ២ ប្រភេទគឺ Pfizer និង Moderna (mRNA) មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងវីរុស Lambda។ នៅក្នុងមន្ទីពិសោធន៍វេជ្ជបណ្ឌិតបានយកវីរុស Lambda មកដាក់បញ្ចូលជាមួយវ៉ាក់សាំង ២ ប្រភេទឃើញថា វាអាចមានសម្ថភាពបន្សាបវីរុស Lambda នោះយ៉ាងមានប្រសិទ្ធភាពខ្ពស់។
ទោះជាអ្នកជំនាញនៅសហរដ្ឋអាមេរិកអះអាងថាវ៉ាក់សាំង Pfizer និង Moderna (mRNA) មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនិងវីរុស Lambda ក៏ពិតមែន ក៏ប៉ុន្តែនៅមិនទាន់ឃើញអង្គការសុខភាពពិភពលោក (WHO) ចេញមុនមកអះអាងឲ្យច្បាស់លាស់នៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ dailymail
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះវីរុសបំប្លែងខ្លួន Lambda ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន៣១ ក្នុងរយៈពេល ៤សប្ដាហ៍ ប្រទេសទាំងនោះរួមមាន៖ ប្រទេសឈីលី អាមេរិក ប៉េរូ ប្រទេសអាល្លឺម៉ង់ ម៉ិកស៊ិក អាហ្សង់ទីន អេស្ប៉ាញ អេក្វាឌ័រ អ៊ីស្រាអែល កូឡុំប៊ី បារាំង ប្រទេសអ៊ីតាលី សាំងឃីត ប្រទេសស្វីស អេហ្ស៊ីប ចក្រភពអង់គ្លេស កាណាដា ប្រេស៊ីល ប្រទេសប៉ូឡូញ អារូបា ព័រទុយហ្កាល់ បូលីវី អ៊ុយរូហ្គាយ តួកគី អូស្ត្រាលី ហ្សីមបាវេ បែលហ្ស៊ិក ហូល្លង់ គុហាកា ប្រទេសដាណឺម៉ាក និងសាធារណរដ្ឋឆែក៕
Comments are closed, but trackbacks and pingbacks are open.