គ្រូពេទ្យម្នាក់និយាយថា “ខ្ញុំគ្មានពេលនៅក្បែរគ្រួសារទេតែខ្ញុំមានពេលនៅក្បែរកូវីដ១៩” ជួយលើកទឹកចិត្តគ្រូពេទ្យខ្មែរផង
(ព្រះរាជាណាចក្រកម្ពុជា) ៖ ថ្មីៗនេះ ប្រិយមិត្តជាច្រើនបានជ្រាបហើយថាពេលនេះជំងឺកូវីដ១៩ បានរា តត្បា តចូលក្នុងសហគមន៍យើងជាលើកទី៣ ហើយហើយការងើបឡើងឆ្លងចូលក្នុងសហគមន៍ជាថ្មីនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយព្រឹត្តិការណ៍នេះផ្ទុះចេញពីចំណុច ក្លឹបកម្សាន្ត N8 ដោយសារតែមានអ្នកជំងឺមួយចំនួនបានធ្វើការនៅទីនោះ ។
ហើយនៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២១ នេះដែរក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយថាបានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ១៧ នាក់បន្ថែម ក្នុងនោះមានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន១៥នាក់។
ជាក់ស្តែងអ្វីដែលធ្វើឲ្យមហាជនកាន់តែមានការចាប់អារម្មណ៍និងរំជួលចិត្តនោះគឺដោយសារតែមានលោកគ្រូពេទ្យម្នាក់បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកដោយអមមកជាមួយនិងសារមួយឃ្លាបែបនេះថា ៖ “ខ្ញុំគ្មានពេលនៅក្បែរគ្រួសារទេតែខ្ញុំមានពេលនៅក្បែរកូវីដ១៩ Good luck all dear”។
ក្រោយឃើញដូច្នេះបានធ្វើឲ្យប្រជាពលរដ្ឋបង្ហាញអារម្មណ៍គោរពនិងអរគុណគាត់យ៉ាងខ្លាំ ង ចំពោះការ លះ ប ង់របស់បងប្រុស ព្រោះក្រុមគ្រូពេទ្យគឺជាទ័ ព ជួរមុ ខដើម្បីច្បាំ ងជាមួយនិងជំងឺកូវីដ ដ៏គួ រឲ្យ ខ្លា ចនេះ ហើយប្រឈមនិងហា និភ័ យខ្ពស់បើមិនមានការប្រុងប្រយ័ ត្ន គឺអាចឆ្លងជំ ងឺនេះបានគ្រប់ពេល ៕ ប្រភពអត្ថបទ freshkh
Comments are closed, but trackbacks and pingbacks are open.