បងប្អូនមានចម្ងល់ជុំវិញការស្កេនQRCode ទប់ស្កាត់កូវីដអាចទាក់ទងលេខនេះដោយមិនអស់១កាក់
កូវីដ១៩កាន់តែរាតត្បាត ការបង្កើតវិធីសាស្រ្តថ្មីសម្រាប់ប្រជាជនយើងកាន់តែកើនឡើង ពិសេសលើផ្នែកបច្ចេកវិទ្យា ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋគ្រប់ទិសទី ប៉ុន្តែបងប្អូនយើងមួយចំនួនក៏នៅតែមានចម្ងល់លើការវិវត្តថ្មីៗពិសេសការស្កេនQRCode នេះ។
តាមការឱ្យដឹងរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញនូវលេខ៣ខ្ទង់ដែលបងប្អូនទូរស័ព្ទ ចូលទៅដោយមិនចំណាយថវិកាឡើយអំពីព័ត៌មានបច្ចេកទេសលើការស្កេន ប្រព័ន្ធQRCode “ទប់ស្កាត់កូវីដ១៩Stopcovid” លេខ៣ខ្ទង់នោះគឺ ១២៣ ។
គួរជម្រាបដែរថាថ្មីៗនេះ អ្នកដែលទទួលចាក់វ៉ាក់សុំាងហើយគឺអាចភ្ជាប់កាតចាក់វ៉ាក់សុំាងទៅក្នុងទូរស័ព្ទដើម្បីងាយស្រួលក្នុងការចេញចូលទីតាងផ្សេងៗ ដោយមិនចាំបាច់មានកាតចាក់វ៉ាក់សុំាងជាប់ខ្លួនក៏បាន។
ម្យ៉ាងទៀតទោះបងប្អូនមិនទានបានចាក់វ៉ាក់សុំាងក្ដី ការដឹងពីរបៀបប្រើប្រាស់ ការស្កេនQRCode ដែលក្រសួងរៀបចំក៏រួមចំណែកធំក្នុងការទប់ស្កាត់កូវីដ១៩ បន្ទាប់ពីវិធានការ៣កុំនិង៣ការពារ។
ដូចន្នេះសូមបងប្អូនចូលរួមទាំងអស់គ្នាលើការស្កេនQRCodeងាយៗដែលក្រសួងរៀបចំសម្រាប់យើង ប្រសិនបើមានចម្ងល់ ព័ត៌មានលម្អិតសូមខលទៅលេខ៣ខ្ទស់ខាងលើដោយឥតគិតថ្លៃ។
Comments are closed, but trackbacks and pingbacks are open.