ផ្ដើមជាមួយអក្សរ ញ

* ញ៉ាមដូចក្តាម ស៊ីអាចម៍។ * ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។ * ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។ * ញៀននឹងស្រីចំណីទុក្ខ។ * ញៀននឹងលែ្បងតែងហិនហោច។ * ញៀននឹងបៀប៉ោ អស់ខោអស់អាវ។ * ញៀននឹងបៀ គឃៀរស្លៀកពាង។ * ញៀននឹងលាភ ថោកទាបដូចសត្វ។ *…

ផ្ដើមជាមួយអក្សរ ឈ

* ឈាមស្រែក​ស្បែកហៅ។ * ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។ * ឈឺជើងធាត់ ឈឺមាត់ស្គម។ * ឈើពុក កុំដាក់គូថលើ។ * ឈើកោងវល្លិព័ទ្ធ​ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។ * ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។ * ឈ្លោះនឹងស្រីនាំឲ្យហិន…

ផ្ដើមជាមួយអក្សរ ជ

* ជក់នឹងលែ្បង តែងវិនាស។ * ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។ * ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។ * ជាងទងស៊ីរងកំបែក​ ជាងដែកស៊ីហែកនឹងដៃ។ * ជាងមិនកើតបន្ទោសដែក។ * ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។ *…

ផ្ដើមជាមួយអក្សរ ឆ

* ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។ * ឆ្ងាយកាយ ណាយចិត្ត។ * ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។ * ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។ * ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ * ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។ *…

ផ្ដើមជាមួយអក្សរ ច

* ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។ * ចង់ចេះឲ្យធ្វើល្ងង់។ * ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។ * ច្របាច់កចិន លៀនអណ្តាតខែ្មរ។ * ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។ * ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។ * ចង្អៀតផ្ទះនៅបាន…

ផ្ដើមជាមួយអក្សរ ង

* ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។ * ងប់​នឹង​ញាតិ​ឃ្លាត​ច្បាប់។ * ងប់​នឹង​មាស​ប្រាក់​ខូច​យសសក្តា។ * ងប់​នឹង​ប្រុ​ស​ខូច​ព្រហ្មចារី។ * ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។ * ងប់​នឹង​ស្រី​ចំណី​ទុក្ខ។ *…

ផ្ដើមជាមួយអក្សរ ឃ

1- ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោយ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញាបុគ្គល​ ឃាត់​ចិត្ត​ចាកទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។ 2- ឃាត់​ចិត្ត​ចាកក្តី​ស្នេហា ក្នុង​កាមតណ្ហានា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។ 3-…

ផ្ដើមជាមួយអក្សរ គ

1- គយ​ដាស់​គយ​ឲ្យ​អង្ករ ។ 2- គាប់​នឹង​ស្រា ជា​នឹង​បាយ ។ 3- គិត​ច្រើន​វា​ឃ្លាត ដេក​ច្រើន​វា​កើត​ព្យាធិ៍ ។ 4- គិត​រួច​សឹម​គូរ ។ 5- គុណ​មិន​ឈ្នះ​គាប់ ទ្រព្យ​មិន​ឈ្នះ​ត្រូវ ។ 6- គូរ​រូប​ខ្លា​ឲ្យ​គោ​ខ្លាច ឬ គូរ​រូប​ខ្លា​បង្អើល​គោ ។…

ផ្ដើមជាមួយអក្សរ ខ

1- ខ្ពស់កប់ពពក ​ចុះមកជ្រកអាចម៏ជន្លេន។ 2- ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។ 3- ខឹងខុស​ខឹងខាត​ខឹងខូច។ 4- ខឹង​ខុស​ខូចខាត​ ប្រមាថ​លិចលង់។ 5- ខឹងគោវាយរទេះ។ 6- ខឹងឲ្យអត់ ខ្សត់ឲ្យរក។ 7- ខឹង​ឥត​ពិចារណា​ នាំ​ខូច​ការ​ខូច​ប្រយោជន៍ ធម៌ខឹង​នាំអាសោចិ…

ផ្ដើមជាមួយអក្សរ ក

1- ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។ 2- ក្រមុំដណ្ដឹងម្ដាយ​ មេម៉ាយដណ្ដឹងចិត្ត។ 3- ក្រពើវង្វេងបឹង។ 4- កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។ 5- កាប់បំពង់ ​រង់ចាំទឹកភ្លៀង។ 6- ការប៉ុនភ្នំមិនគិត ​ទៅគិតឯស្គរបែកមាត់។ 7- ការលំបាក​ត្រូវ​គិត​ឲ្យ​ធូរ…