ស្វែងយល់ពី គុណប្រយោជន៍ នៃការទទួលទានកាហេ្វ ដើម្បីសម្រស់ស្បែករបស់អ្នក
តើអ្នកដឹងទេថា កាហេ្វមានអត្ថប្រយោជន៍ច្រើនយ៉ាង សំរាប់សុខភាព និង សម្រស់របស់អ្នកដែរឫទេ? ការទទួលទានកាហ្វេមានអត្ថប្រយោជន៍សំរាប់សុខភាពរាងកាយ និងភ្នែក ប៉ុន្តែអ្វីដែលថ្មីនោះ គឺ កាហ្វេក៏អាចធ្វើអោយ ស្បែករបស់អ្នក មានភាពស្រស់ថ្លា ទន់រលើបរលោងបានផងដែរ ដែលអត្ថប្រយោជន៍ របស់វាមានដូចខាងក្រោម ៖
១. សំបូរទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្ម៖ យើងដឹងហើយថា បរិស្ថានដែលនៅជុំវិញខ្លួនយើង សំបូរទៅដោយរ៉ាឌីកាលសេរី ដែលអាចធ្វើអោយស្បែក របស់អ្នកខូចបាន។ ទោះជាយ៉ាងណាក៏ដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងកាហ្វេ អាចការពារ និង ប្រឆាំងនៅ រ៉ាឌីកាលសេរី ដែលធ្វើអោយស្បែក របស់អ្នកខូចបាន យ៉ាងមានប្រសិទ្ធភាព។ បើយោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា គ្រាប់កាហ្វេ អាចថែរក្សាសុខភាពស្បែក អោយនៅបានល្អ ពីព្រោះតែមានពុំមានសារធាតុរាឌីកាលសេរីឡើយ។
២. ការពារកាំរស្មីព្រះអាទិត្យ ៖ យើងដឹងហើយថា កាំរស្មីអុលត្រាវីយូឡេត ដែលមានប្រភពចេញ មកពីកំដៅព្រះអាទិត្យ អាចធ្វើអោយស្បែក របស់អ្នក ប្រឈមមុខនឹងជំងឺផ្សេង ប៉ះពាល់ដល់អាយុជីវិតទៀតផង។ ដូច្នេះហើយអ្នកអាច ទទួលទានកាហ្វេ ដើម្បីការពារស្បែក របស់អ្នក នឹងកាំរស្មីនេះ។ តាមការស្រាវជ្រាវ បានឲ្យដឹងថា កាហ្វេពិតជាបាន ការពារនូវ DNA ដែលឆ្លើយតប នឹងកាំរស្មី អ៊ុលត្រាវីយូឡេតនេះ។ ហើយការការពារមិនអោយ កើតមាននូវ DNA បញ្ចេញនៅពេលដែល កាំរស្មីនេះប៉ះស្បែក ធ្វើអោយមានអត្រាភាគរយ ទាបបំផុតការកើតជំងឺ មហារីកស្បែក។
៣. ធ្វើអោយស្បែកភ្លឺ ទន់រលើបរលោង ៖ ពីព្រោះតែ កាហ្វេអាចជួសជួល ជាលិកាដែលខូចរបស់ស្បែកបាន ដូច្នេះវាអាចធ្វើអោយ ជាលិកាស្បែករបស់អ្នក ដុះសារជាថ្មី ធ្វើអោយមានកំរិតជាតិទឹក ផ្តល់សំនើមដល់ស្បែក និង ធ្វើអោយស្បែកមាន ភាពស្រស់ស្អាត។
៤. ធ្វើអោយឈាមរត់បានល្អ៖ នៅពេលដែលអ្នក ទទូលទានកាហ្វេ វាបានធ្វើអោយឈាម មានដំនើរការល្អ ដែលជាហេតុធ្វើអោយ ស្បែករបស់អ្នក មានសុខភាពល្អ ព្រមទាំងកាត់បន្ថយជាលិកាហើម និង ខ្មៅនៅលើស្បែកទៀតផង។
យ៉ាងណាមិញ គួរពិសារកាហ្វេ ក្នុងបរិមាណសមរម្យ និង ឲ្យបានត្រឹមត្រូវ នោះទើប មិនមានផលប៉ះពាល់អាក្រក់ ចំពោះសុខភាព និង រាងកាយ៕
Comments are closed, but trackbacks and pingbacks are open.