យល់ដឹង វិធីសម្រកទម្ងន់ ងាយៗ ជួយឲ្យ រូបរាង ស្លីមស្អាត មិនប៉ះពាល់សុខភាព!
ជាការពិតណាស់ មនុស្សគ្រប់រូប តែងប្រាថ្នា ចង់បាន នូវរូបរាង របស់ខ្លួន ស្លីមស្អាត។ តែថ្ងៃនេះ អ្នកនឹង អាចយល់ដឹងពី វិធីថ្មី មួយទៀត ដែលអាចទទួល បានលទ្ធផលឆាប់រហ័ស ក្នុងការបញ្ចុះទម្ងន់ផងដែរ។
១) ក្រូចឆ្មារ និងទឹកឃ្មុំ៖
គ្រឿងផ្សំ ដែលអ្នក ត្រូវការ មានដូចជា៖
• ទឹកក្កៅ ១កែវ
• ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
• ទឹកឃ្មុំ ១ស្លាបព្រាបាយ
បន្ទាប់មក អ្នកកូរឲ្យសព្វ ជាមួយគ្រឿងផ្សំនេះ និងពិសាវា ជារៀងរាល់ថ្ងៃ នៅពេលមិនទាន់ ទទួលទានអាហារ (ពោះទទេរ)។
២) ម្រេច ទឹកក្រូចឆ្មារ និងទឹកឃ្មុំ៖
គ្រឿងផ្សំ មានដូចជា៖
• ទឹកក្កៅឧណ្ឌៗ ១កែវ
• ម្សៅម្រេចខ្មៅ ១ ស្លាបព្រាបាយ
• ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
• ទឹកឃ្មុំ ១ស្លាបព្រាបាយ
រួចអ្នកកូរឲ្យ សព្វដូចគ្នា ហើយអាចពិសាបានគ្រប់ពេល និងគួរពិសា ជាប្រចាំ។យ៉ាងណាមិញ ចំពោះវិធី ទាំង២នេះ ក៏ត្រូវចូលរួម ជាមួយគន្លឹះមួយចំនួន ខាងក្រោម ផងដែរ ដើម្បី អាចទទួលជោគជ័យ ក្នុងការសម្រក ទម្ងន់បាន៖
• អ្នកគួរតែ ហាត់ប្រាណបន្ថែម ជាប្រចាំផងដែរ។
• គួរតែបរិភោគ ស្ពៃក្កោប មួយចានគោម ពីព្រោះវាអាច កច្ចាត់ជាតិខ្លាញ់ នៅក្នុងរាងកាយរបស់អ្នកបាន។
អ្នកអាចអនុវត្ត វិធីសម្រកទាំងនេះបាន ដើម្បីអាច ប្តូររូបរាងរបស់អ្នក ឲ្យត្រឡប់ មកជាស្លីមស្អាតបាន៕
Comments are closed, but trackbacks and pingbacks are open.