អបអរសាទរ! កញ្ញា វី ឌីណែត ជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជិតកន្លះខែរួចមក ថ្ងៃនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។
នេះបើតាមការផុសរបស់កញ្ញា នៅក្នុងSTORYរបស់ខ្លួន តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់ថា នាងបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជិតកន្លះខែរួចមក។
គួររំលឹកផងដែរថា កញ្ញា វី ឌីណែត បានតេស្ដវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលពីអ្នកផ្ទុកជំងឺកូវីដ១៩៕
Comments are closed, but trackbacks and pingbacks are open.