អបអរសាទរ! កញ្ញា វី ឌី​ណែត ជាសះស្បើយពី​ជំងឺ​កូវីដ១៩ហើយ

ក្រោយ​ពី​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ជិត​កន្លះខែ​រួច​មក ថ្ងៃ​នេះ​តារាចម្រៀង​ប្រចាំផលិត​កម្មហង្សមាស កញ្ញា វី ឌី​ណែត បាន​ជាសះ​ស្បើយ​ពី​ជំងឺ​កូវី​ដ១៩​ហើយ។

នេះបើ​តាម​ការ​ផុស​របស់​កញ្ញា នៅ​ក្នុងSTORYរបស់​ខ្លួន តារា​ចម្រៀង​ប្រចាំ​ផលិត​កម្មហង្សមាស​រូបនេះ បាន​បញ្ជាក់ថា នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ហើយ ក្រោយ​ពី​សម្រាក​ព្យាបាល​អស់​រយៈពេល​ជិតកន្លះ​ខែ​រួចមក។

គួរ​រំលឹក​ផង​ដែរថា កញ្ញា វី ឌីណែត បាន​តេស្ដ​វិជ្ជមាន​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ពី​អ្នកផ្ទុកជំងឺ​កូវីដ១៩៕

Comments are closed, but trackbacks and pingbacks are open.