៨ ចំណុចកាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដើម្បីកំណត់ភូមិសាស្រ្តខេត្តក្រុងចំនួន ០៥ ដែលជាប់កាតព្វកិច្ចតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថិភាព ក្នុងបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ ក្នុងសហគមន៍។ យ៉ាងណាមិញ ក្នុងសេចក្តីប្រកាសមាន៨ចំណុច កាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង។
១. កុមារអាយុក្រោម ៦ឆ្នាំដែលមិនមានវិជ្ជមានកូវីដ១៩ ឬមិនជាប់ចត្តាឡីស័ក
២. បុគ្គលដែលមិនអាចពាក់ម៉ាសបានដោយមូលហេតុកាយសម្បទា បញ្ហាសុខភាពបញ្ជាក់ពីគ្រូពេទ្យ
៣. បុគ្គលដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយគ្នាក្នុងអំឡុងពេលនៃការជួបជុំគ្នានៅក្នុងលំនៅឋាននោះ
៤. ពេលធ្វើដំណើរតាមមធ្យោបាយឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា
៤. ពេលកីឡាករ-កីឡាការីនីកំពុងហាត់សម កំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ
៥. ពេលបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត
៦. ពេលបរិភោគអាហារ និងភេសជ្ជៈ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ
៧. ពេលសិល្បករ-សិល្បការីនីត្រូវសម្តែងក្នុងកម្មវិធីសិល្បៈអនុញ្ញាតដោយអាជ្ញាធរ
៨. ពេលត្រូវបញ្ចេញមតិក្នុងកម្មវិធី ឬកិច្ចប្រជុំផ្លូវការ
Comments are closed, but trackbacks and pingbacks are open.