៨ ចំណុច​​កាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង​

ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដើម្បី​កំណត់​ភូមិ​សាស្រ្ត​ខេត្ត​ក្រុង​ចំនួន ០៥ ដែល​ជាប់​កាតព្វកិច្ច​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និងរក្សា​គំលាត​សុវត្ថិភាព ក្នុងបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ ក្នុង​សហគមន៍។ យ៉ាងណាមិញ ក្នុងសេចក្តីប្រកាសមាន​៨​ចំណុច កាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង។​

១. កុមារអាយុក្រោម ៦ឆ្នាំដែលមិនមានវិជ្ជមានកូវីដ១៩ ឬមិនជាប់ចត្តាឡីស័ក

២. បុគ្គលដែលមិនអាចពាក់ម៉ាសបានដោយមូលហេតុកាយសម្បទា បញ្ហាសុខភាពបញ្ជាក់ពីគ្រូពេទ្យ

៣. បុគ្គលដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយគ្នាក្នុងអំឡុងពេលនៃការជួបជុំគ្នានៅក្នុងលំនៅឋាននោះ

៤. ពេលធ្វើដំណើរតាមមធ្យោបាយឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា

៤. ពេលកីឡាករ-កីឡាការីនីកំពុងហាត់សម កំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ

៥. ពេលបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត

៦. ពេលបរិភោគអាហារ និងភេសជ្ជៈ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ

៧. ពេលសិល្បករ-សិល្បការីនីត្រូវសម្តែងក្នុងកម្មវិធីសិល្បៈអនុញ្ញាតដោយអាជ្ញាធរ


៨. ពេលត្រូវបញ្ចេញមតិក្នុងកម្មវិធី ឬកិច្ចប្រជុំផ្លូវការ

Comments are closed, but trackbacks and pingbacks are open.