បើមិនចាំបាច់កុំចេញក្រៅឱ្យសោះ! ព្រោះ១២ទីតាំងនេះសុទ្ធតែឆ្លងកូវីដ១៩
យោងតាមការផ្សព្វផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឱ្យដឹងថា គិតត្រឹម២ថ្ងៃ ពោលគឺម្សិលមិញ នឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ មានទីតាំងចំនួន១២ទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ហើយទីតាំងទាំងអស់នោះរួមមាន៖
១.ហាង វីនសូ (WINSOU) សាខា ផ្សារដីហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០១៩ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ ២នាក់បានចូលទិញឥវ៉ាន់នៅហាងនេះ។
២.ផ្សារទំនើប Cambodian Surperstore មានទីតាំងស្ថិតនៅផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ២នាក់បានទៅទិញទំនិញនៅហាងនេះ។
៣.ផ្សារបាយ័ន សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៣៧ សង្កាត់បឹងកេងកង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ណកក្កដា ឆ្នាំ២០២១។មូលហេតុ៖ អ្នកជំងឺកូវីដ ២នាក់បានទៅទិញទំនិញនៅផ្សារនេះ។
៤.ផ្សារម៉ាក្រូ សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី ១០ និងទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ២នាក់បានទៅទិញទំនិញនៅផ្សារ។
៥.អ្នកលក់ភេសជ្ជៈតាមបណ្ដោយផ្លូវ ១៣៨ កែងផ្លូវ២៥៩ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។
៦.ហាងGOGOs ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដបានទៅហូបអាហារ នៅទីតាំងខាងលើ។
៧.ផ្សារអង្គរ(Angkor Market) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២១០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទិញទំនិញនៅទីតាំងខាងលើនេះ។
៨.សម្រស់ខ្មែរ ដែលមានទីតាំងនៅ ផ្លូវ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២១។ មូលហេត៖ អ្នកជំងឺកូវីដ បានចូលទីតាំងនេះ។
៩.ហាង Open Arms Beauty salon ដែលមានទីតាំងនៅផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២១។មូលហេតុ៖ អ្នកជំងឺកូវីដបានទៅហាងនេះ។
១០.អ្នកជំងឺកូវីដ១៩ ប្រាប់ថាគាត់តែងតែទៅទិញម្ហូបនៅផ្សារ ទួលគោក ក្រោយពេលចេញពីធ្វើការ មុនពេលត្រឡប់ទៅបន្ទប់ ដែលស្ថិតនៅភូមិ១៦ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។
១១.ហាងមីហិលកម្រិត៧ មានទីតាំងស្ថិតផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់បានទៅញ៉ាំមីហិល នៅទីតាំងមួយនេះ។
១២.ហាង Baby Care ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់បានទៅទិញទំនិញ នៅទីតាំងនេះ។
Comments are closed, but trackbacks and pingbacks are open.